(ភ្នំពេញ)៖ ក្នុងលិខិត ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេច សូមថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ារីណា ដែលបានរួមចំណែកក្នុងប្រតិបត្តិការសង្គ្រោះប្រជាជន ដែលរងគ្រោះដោយបាតុភូតធម្មជាតិគ្រោះទឹកជំនន់ ចំនួន ១០ម៉ឺនដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួយនេះ ពិតជាមានតម្លៃ ក្នុងក្របខណ្ឌមនុស្សធម៌ និងសាមគ្គីភាព មិនអាចកាត់ថ្លៃបាន៕




