(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១៣ ខែតុលានេះ ថវិកាដែលសប្បុរសជនបានចូលរួមតាមរយៈសម្តេច សម្រាប់ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង គឺទទួលបាន១លានដុល្លារហើយ។
តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានថ្លែងការអរគុណចំពោះសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។
ថវិកាទទួលបាន១លានដុល្លារ ដែលក្នុងនោះ៖ ១. លោកឧកញាគិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន២០ម៉ឺនដុល្លារ, ២. ក្រុមហ៊ុនជីប ម៉ុង ៣០ម៉ឺនដុល្លារ, ៣. លោកឧកញាថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត ២០ម៉ឺនដុល្លារ, ៤. លោកឧកញាដួង ឆាយ និងលោកជំទាវដេត ម៉ាលីណា ១០ម៉ឺនដុល្លារ, ៥.លោកជំទាវឧកញា ង៉ូវ ម៉ុច និងលោកឧកញាង៉ូវ ស្រ៊ុន ១០ម៉ឺដុល្លារ, ៦. លោកឧកញា ថោង សារ៉ាត និងលោកជំទាវទាវ ធីតា ១០ម៉ឺនដុល្លារ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ថវិការដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន រំលេចនូវពាក្យដ៏មានអត្ថន័យថា៖ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕



