លោក​ឧកញ៉ា សៀ ឫទ្ធី ចូលរួម​បរិច្ចាគ ១០​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ លោក​ឧកញ៉ា សៀ ឬ​ទ្ធី នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​

​ជំនន់​ទឹកភ្លៀង បាន​វាយប្រហារ​ខេត្ត​រាជធានី ចំនួន ១៩ ស្មើនឹង ៦០ ក្រុង​ស្រុក​ខណ្ឌ និង ២០៤ ឃុំ​សង្កាត់ គិត​មកដល់​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​។ ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១៣​ម៉ឺន​នាក់ និង​បណ្តាល​ឲ្យ​ស្លាប់ ១១​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ 

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គិតត្រឹមម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ថវិកា​​ទទួលបាន​ មានចំនួន ២ ៧០៥ ០០០ ដុល្លារ។ ថវិកា ដែល​សប្បុរសជន​ចូលរួម​នេះ នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់ តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ ក្នុងករណី​យ មាន​សប្បុរសជន ចង់​ចូលរួម​បន្ថែមទៀត សូម​ទាក់ទង​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​ស្រឡាញ់គ្នា ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា​លំបាក​»៕​

អត្ថបទដែលជាប់ទាក់ទង
កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​អូរ​ឌឹ​ម បន្ត​ជន់​លិច​ខ្លាំង តែ​ចរាចរណ៍ ឡានធំ​តូច ម៉ូតូ ឆ្លងកាត់​ធម្មតា​!
ព័ត៌មានជាតិ
កំណាត់​ផ្លូវជាតិ​លេខ​៣ ចំណុច​ទំនប់​ស្ពាន ៧​មករា កំពង់ទួល ហាមឃាត់​រថយន្ត​ដឹកទំនិញ​ធុន​ធំ មិន​ឲ្យ​ឆ្លងកាត់​
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង នៅ​ខេត្តពោធិ៍សាត់ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១៤០០០ គ្រួសារ នៅ ៦​ក្រុង​ស្រុក​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ថវិកា​ពី​សប្បុរសជន កើនឡើង​ដល់​ជាង ៣​លាន​ដុល្លារ សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
Good News៖ កាលពីថ្ងៃទី១៣តុលា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ នៅកម្ពុជា
ព័ត៌មានជាតិ
BREAKING NEWS:​ ​ទឹកបានជន់លិចចូលក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ​ ខណៈពេលនេះឯកឧត្តម ឃួង ស្រេង កំពុងដឹកនាំកម្លាំងចម្រុះជួយសង្គ្រោះបន្ទាន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី