សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ថវិកា​ពី​សប្បុរសជន កើនឡើង​ដល់​ជាង ៣​លាន​ដុល្លារ សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ថ្លែងអំណរគុណ ចំពោះ​សប្បុរសជន ដែល​បាន​ចូលរួម​​ជួយ​ប្រជាជន​​ក្នុង​​គ្រោះ​ជំនន់​​ទឹកភ្លៀង​ ​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​។​

​សម្តេច​តេ​ជោ ប្រកាសថា គិត​ត្រឹម​ម៉ោង ៩:៣០​យប់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០

​ថវិកា​ទទួលបាន ៣ ១៣៥ ០០០ ដុល្លារ ដែល​ក្នុងនោះ​៖

១.​លោក​ឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន ២០ ម៉ឺន​ដុល្លារ​។​

២.​ក្រុមហ៊ុន ជីប ម៉ុង ៣០​ម៉ឺន​ដុល្លារ​។​

៣.​លោក​ឧកញ៉ា ថៃ ជា​ហួត ក្រុមហ៊ុន ប៉េង ហួត ២០​ម៉ឺន​ដុល្លារ​។​

៤.​លោក​ឧកញ៉ា ឌួង ឆាយ និង​លោកជំទាវ ដេ​ត ម៉ាលី​ណា ១០​ម៉ឺន​ដុល្លារ​។ 

៥.​លោកជំទាវ​ឧកញ៉ា ង៉ូ​វ ម៉ុក និង​លោក​ឧកញ៉ា ង៉ូ​វ ស្រ៊ុន ១០​ម៉ឺន​ដុល្លារ​។​

៦.​លោក​ឧកញ៉ា ថោង សា​រ៉ា​ត និង​លោកជំទាវ ធីតា ១០​ម៉ឺន​ដុល្លារ​។​

៧.​ឧកញ៉ា ហុង ពី​វ ៥០​ម៉ឺន​ដុល្លារ​។​

៨.​អ្នកឧកញ៉ា ចេ​ន ស៊ី ៥០​ម៉ឺន​ដុល្លារ​។​

៩.​ឧកញ៉ា ឃុន សៀ ១០​ម៉ឺន​ដុល្លារ​។​

១០.​ឧកញ៉ា លី ហួរ ១០​ម៉ឺន​ដុល្លារ​។​

១១. ក្មួយ នឹម វណ្ណៈ ៥​ពាន់​ដុល្លារ​។​

១២. ក្រុមហ៊ុនស្រា​បៀ Ganzberg ៣០​ម៉ឺន​ដុល្លារ​។ 

១៣.​ឧកញ៉ា សៀ ឬ​ទ្ធី ១០​ម៉ឺន​ដុល្លារ​។ 

១៤. ឧកញ៉ា ហេង សិទ្ធី និង​លោកជំទាវ ១០​ម៉ឺន​ដុល្លារ​។ 

១៥.​ឧកញ៉ា ពុង ឃាវ​សែ ២០​ម៉ឺន​ដុល្លារ​។ 

១៦. ក្រុមហ៊ុន 7NG ១​ម៉ឺន​ដុល្លារ​

១៧.​ឧកញ៉ា អ៊ុ​ល ចំណាន និង​ភរិយា ២​ម៉ឺន​ដុល្លារ​។ 

១៨ ឧកញ៉ា អឹង ប៊ុន​ហ៊ូ​វ ២០​ម៉ឺន​ដុល្លារ​។ 

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា ថវិកា​ដែល​សប្បុរសជន​ចូលរួម​នេះ នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់ តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​។ ក្នុងករណី មាន​សប្បុរសជន​ចង់​ចូលរួម​បន្ថែមទៀត សូម​ទាក់ទង លោក​ ​សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។  

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​ស្រឡាញ់គ្នា ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា​លំបាក​»៕​

អត្ថបទដែលជាប់ទាក់ទង
អតីត​សមាជិក​ព្រឹទ្ធសភា លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទទួលមរណភាព នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​
ព័ត៌មានជាតិ
ឯកឧត្តម ឡុង ឌីម៉ង់ អញ្ជើញចូលរួមការតាំងពិពណ៌មុខទំនិញ និងបង្ហាញជូនធុរជននូវសក្តានុពលសេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា
ព័ត៌មានជាតិ
ទឹកស្ទឹង​សង្កែ ទី​រួម​ខេត្តបាត់ដំបង ទឹក​ស្រក​ចុះ ធ្វើ​ឲ្យ​តំបន់ ដែល​លិច​ទឹក​ក្នុង​ក្រុង​បាត់ដំបង គោក​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៤​តុលា​នេះ​
ព័ត៌មានជាតិ
កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​អូរ​ឌឹ​ម បន្ត​ជន់​លិច​ខ្លាំង តែ​ចរាចរណ៍ ឡានធំ​តូច ម៉ូតូ ឆ្លងកាត់​ធម្មតា​!
ព័ត៌មានជាតិ
កំណាត់​ផ្លូវជាតិ​លេខ​៣ ចំណុច​ទំនប់​ស្ពាន ៧​មករា កំពង់ទួល ហាមឃាត់​រថយន្ត​ដឹកទំនិញ​ធុន​ធំ មិន​ឲ្យ​ឆ្លងកាត់​
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង នៅ​ខេត្តពោធិ៍សាត់ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១៤០០០ គ្រួសារ នៅ ៦​ក្រុង​ស្រុក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី