ឯកឧត្តម ឡុង ឌីម៉ង់ អញ្ជើញចូលរួមការតាំងពិពណ៌មុខទំនិញ និងបង្ហាញជូនធុរជននូវសក្តានុពលសេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កូរ៉េខាងត្បូង)៖ ស្ថានទូតកម្ពុជាបានចូលរួមតាមលទ្ធភាពដែលមានកំណត់ក្នុងការបង្ហាញជូនធុរជននូវសក្តានុពលសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២០ ក្រុមការងារផ្នែកពាណិជ្ជកម្មរបស់ស្ថានទូតកម្ពុជា ដឹកនាំដោយឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានចូលរួមតាំងពិពណ៌មុខទំនិញផលិតផលរបស់កម្ពុជា និងធ្វើបទអន្ដរាគមន៍ស្ដីពីសក្ដានុពល លក្ខខណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ដែលមានការគាំទ្រ និងបង្កលក្ខណៈពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីសប្តាហ៍ធុរកិច្ចកូរ៉េ-អាស៊ាន និងឥណ្ឌា 2020 ។

សប្តាហ៍ធុរកិច្ចកូរ៉េ-អាស៊ាន និងឥណ្ឌា 2020 នឹងក្លាយទៅជាទីកន្លែងផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកូរ៉េ និងបណ្ដាប្រទេសដែលស្ថិតនៅក្នុងកម្មវត្ថុនៃគោលនយោបាយថ្មីទិសខាងត្បូងរបស់លោកប្រធានាធិបតី មូន ជេអ៊ីន។

ក្នុងសប្តាហ៍នេះវេទិកាធុរកិច្ចឈ្នះឈ្នះនិងផ្ដល់នូវឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដើម្បីស្ដាសេដ្ឋកិច្ចឡើងវិញទាំងក្នុងអំឡុងនិងក្រោយសម័យកូវីដ។

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: អភិបាលខេត្តកំពង់ស្ពឺ ប្រកាសអាសន្នម៉ោង៤ល្ងាចនេះ ក្រុងច្បារមនទាំងមូលនឹងត្រូវជន់លិចខ្លាំង សូមបងប្អូនរើអីវ៉ាន់ចេញពីផ្ទះបន្ទាន់ ទៅរកទីទួលមានសុវត្ថិភាព
ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីជប៉ុនថ្មី នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ
ព័ត៌មានជាតិ
ប.ស.ស. បើកកិច្ចប្រជុំប្រចាំខែ ស្តីពី បច្ចុប្បន្នភាពការងារជំនាញទាក់ទង និងរបបសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ (Video Conference)
ព័ត៌មានជាតិ
ឯកឧត្តម​ ហ៊ុន​ ម៉ានី​ អញ្ជើញ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ និងនាំយកនូវអំណោយប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងការជួយសង្គ្រោះ និងផ្គត់ផ្គង់ជូនដល់គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា ផ្តល់​ថវិកា ៣០០​លាន​រៀល ដល់​សាខា​កាកបាទក្រហម ប្រចាំខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
អតីត​សមាជិក​ព្រឹទ្ធសភា លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទទួលមរណភាព នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី