នាយករដ្ឋមន្ត្រីជប៉ុនថ្មី នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេសចាប់តាំងពីចូលកាន់តំណែង។ នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

មន្ត្រីរដ្ឋាភិបាលកំពុងរៀបចំឱ្យលោក Suga Yoshihide ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ។

លោក Suga Yoshihide បានបង្ហាញពីផែនការនេះ នៅឯការប្រជុំប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យសេរីនៅថ្ងៃអង្គារ។ លោកបានពិពណ៌នាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា ជាគន្លឹះឆ្ពោះទៅរក «ឥណ្ឌូប៉ាស៊ីហ្វិក» ដោយសេរី និងបើកចំហ។ លោកបានមានប្រសាសន៍ថា លោកមានគោលបំណងបង្ហាញទាំងក្នុងនិងក្រៅប្រទេសថា ប្រទេសជប៉ុននឹងចូលរួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តប៉ៃលិន គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់
ព័ត៌មានជាតិ
ពលការិនីម្នាក់ដែលបានស្នើសុំជំនួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដើម្បីបានវិលត្រឡប់ពីប្រទេសចិនមកកម្ពុជាវិញនោះ ត្រូវបានរកឃើញហើយ!
ព័ត៌មានជាតិ
ឯកឧត្តម វ៉ី សំណាង គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញមន្ទីរ-ពាក់ព័ន្ធ្ធ ចុះពិនិត្យ វឌ្ឍនភាពនៃការសាងសង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់
ព័ត៌មានជាតិ
កីឡាករបាល់ទាល់ Cristiano Ronaldo ឆ្លងកូវីដ-១៩
ព័ត៌មានជាតិ
BREAKING NEWS: អភិបាលខេត្តកំពង់ស្ពឺ ប្រកាសអាសន្នម៉ោង៤ល្ងាចនេះ ក្រុងច្បារមនទាំងមូលនឹងត្រូវជន់លិចខ្លាំង សូមបងប្អូនរើអីវ៉ាន់ចេញពីផ្ទះបន្ទាន់ ទៅរកទីទួលមានសុវត្ថិភាព
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី