កាកបាទក្រហមកម្ពុជា ផ្តល់​ថវិកា ៣០០​លាន​រៀល ដល់​សាខា​កាកបាទក្រហម ប្រចាំខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុង​គ្រោះទឹកជំនន់ បង្កដោយ​ទឹកភ្លៀង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​ផ្តល់​ថវិកា​របស់​កាកបាទ​ក្រហម​កម្ពុជា ជូន​ដល់​សាខា​កាកបាទក្រហម ប្រចាំខេត្ត ចំនួន ៣ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ ក្នុង​មួយ​ខេត្តៗ ទទួលបាន ១០០​លាន​រៀល ដើម្បី​ទិញ​ស្បៀង ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ នេះ​បើតាម​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា​។​

​ថវិកា ១០០ លាន​រៀល សម្រាប់​ខេត្ត​និ​មួយៗ សម្រាប់​ទិញ​ស្បៀង ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ នាពេលនេះ រួមមាន​៖ អង្ករ មី ត្រីខ និង ទឹកស៊ីអ៊ីវ​។​

​លោកជំទាវ ម៉ែន នារី​សោ​ភ័គ បន្តថា កាកបាទក្រហមកម្ពុជា បាន​ចាត់​មន្ត្រី​ពី​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម នៅ​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ជាមួយ​មន្ត្រី​កាកបាទក្រហម ប្រចាំខេត្ត​ពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ​។ ដោយឡែក សម្រាប់​ខេត្តបាត់ដំបង ប្រគល់​ភារកិច្ច​ជូន​លោក ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម ប្រចាំខេត្ត ដើម្បី​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ​តែម្តង​។​

​គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង បាន​វាយប្រហារ ១៩ ខេត្ត​-​រាជធានី ប៉ះពាល់​ដល់​ប្រជាជន​សរុប​ជាង ១៣​ម៉ឺន​នាក់ និង ១១​នាក់ ស្លាប់​។ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​៕​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញមន្ទីរ-ពាក់ព័ន្ធ្ធ ចុះពិនិត្យ វឌ្ឍនភាពនៃការសាងសង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់
ព័ត៌មានជាតិ
កីឡាករបាល់ទាល់ Cristiano Ronaldo ឆ្លងកូវីដ-១៩
ព័ត៌មានជាតិ
BREAKING NEWS: អភិបាលខេត្តកំពង់ស្ពឺ ប្រកាសអាសន្នម៉ោង៤ល្ងាចនេះ ក្រុងច្បារមនទាំងមូលនឹងត្រូវជន់លិចខ្លាំង សូមបងប្អូនរើអីវ៉ាន់ចេញពីផ្ទះបន្ទាន់ ទៅរកទីទួលមានសុវត្ថិភាព
ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីជប៉ុនថ្មី នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ
ព័ត៌មានជាតិ
ប.ស.ស. បើកកិច្ចប្រជុំប្រចាំខែ ស្តីពី បច្ចុប្បន្នភាពការងារជំនាញទាក់ទង និងរបបសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ (Video Conference)
ព័ត៌មានជាតិ
ឯកឧត្តម​ ហ៊ុន​ ម៉ានី​ អញ្ជើញ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ និងនាំយកនូវអំណោយប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងការជួយសង្គ្រោះ និងផ្គត់ផ្គង់ជូនដល់គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី