(ភ្នំពេញ)៖ រហូតដល់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ ស្ថានភាពទឹកស្ពាន ៧មករា ចំណុចកំពង់ទួល តាមផ្លូវជាតិលេខ៣ គឺជំនន់ទឹកភ្លៀង មិនបន្តលិចផ្លូវជាតិលេខ៣ ទៀតទេ។ ប៉ុន្តែចាប់តាំងពីយប់ថ្ងៃទី១៣តុលា រហូតដល់ព្រឹកថ្ងៃទី១៤នេះ រថយន្តដឹកទំនិញធុនធំ ត្រូវបាន ហាមឃាត់ មិនឲ្យបើកឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ ឡើយ។
សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដោយសារតែភ្លៀងខ្លាំង ហើយទឹកហូរមកពីខេត្តកំពង់ស្ពឺខ្លាំង បណ្តាលឲ្យនៅទំនប់ ៧មករា ទឹកហូរកាត់កំណាត់ផ្លូវជាតិលេខ៣ ចាក់ទៅកាន់ស្ទឹងព្រែកត្នោត ក៏ហៀរហូរលិចតំបន់មួយចំនួន នៅជាយរាជធានីភ្នំពេញ។
ប៉ុន្តែមកដល់ព្រឹកថ្ងៃទី១៤តុលានេះ ជំនន់ទឹកភ្លៀង នៅកំណាត់ផ្លូវជាតិលេខ៣ ពិសេសនៅទំនប់ ៧មករា ហាក់ដូចធូរស្រាលហើយ៕




