(ភ្នំពេញ)៖ លោកឧកញ៉ា លីហួរ និងលោកស្រី ស៊ាង លីម អគ្គនាយកក្រុមហ៊ុន លីហួរ គ្រុប នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ បានចូលរួមបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់។
គិតត្រឹមម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ថវិការបស់សប្បុរសជន ដែលបានចូលរួមជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស បានកើនឡើងដល់ ២ ៧០៥ ០០០ ដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថវិកា ដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្គ្រោះបន្ទាន់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ។ ក្នុងករណីយមានសប្បុរសជន ចង់ចូលរួមបន្ថែមទៀត សូមទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕




