ក្រសួងមហាផ្ទៃ ប្រតិកម្មឆ្លើយតបចំពោះការចុះផ្សាយព័ត៌មានរបស់បណ្តាញសារព័ត៌មានភ្នំពេញថែមស៍​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានប្រតិកម្មឆ្លើយតបចំពោះការចុះផ្សាយរបស់បណ្តាញសារព័ត៌មានភ្នំពេញថែមស៍ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានចុះផ្សាយថា ប្រជាពលរដ្ឋស្នើរាជរដ្ឋាភិបាល និងលោកអភិបាលស្រុកឆ្លូង មេត្តាបង្រ្កាបករណីដឹកជញ្ជូនឈើខុសច្បាប់ និងល្បែងស៊ីសង។

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា អនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយនានា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក កម្លាំងសមត្ថកិច្ច និងផ្នែកជំនាញ បានសហការយ៉ាងមោះមុតក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រខេត្តក្រចេះ ដោយទទួលបានលទ្ធផលជាបន្តបន្ទាប់។

ជាក់ស្តែង ក្នុងរយៈពេល០៦ខែដើមឆ្នាំ២០២០ ផ្នែកជំនាញបានបង្ក្រាបបទល្មើសព្រៃឈើបានចំនួន ២១៩ ករណី រឹបអូសឈើចម្រុះបានចំនួន ៦០៨ម៣ ៩៣០ និងមធ្យោបាយសម្ភារប្រព្រឹត្តបទល្មើសជាច្រើនប្រភេទផ្សេងទៀត។ ជាងនេះទៅទៀតនាឆ្នាំ២០១៩ កន្លងទៅកម្លាំងសមត្ថកិច្ច និងផ្នែកជំនាញបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃបានចំនួន ២៧០ករណី រឹបអូសឈើចម្រុះគ្រប់ប្រភេទបានចំនួន ៨៣៤ម៣៣២៧ និងមធ្យោបាយសម្ភារប្រព្រឹត្តបទល្មើសមួយចំនួនទៀតផងដែរ។

ស្របនឹងការចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទនេះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កម្លាំងសមត្ថកិច្ច និងផ្នែកជំនាញ នៃរដ្ឋបាលស្រុកឆ្លូង បានធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំជាប់ជាប្រចាំផងដែរ ដោយក្នុងរយៈពេល ០៦ខែក្នុងឆ្នាំ២០២០នេះ ជាក់ស្តែង សម្រេចបានការបង្ក្រាបបទល្មើសព្រៃឈើចំនួន ០៦លើក បទល្មើសនេសាទចំនួន ០៧លើក បង្រ្កាបល្បែងជល់មាន់ចំនួន ០៥លើក និងល្បែងបៀរអាប៉ោងចំនួន ០៨លើក ដោយរឹបអូសវត្ថុតាង និងខិតខំស្រាវជ្រាវរកអ្នកប្រព្រឹត្តបទល្មើស និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការជាបន្តបន្ទាប់។ ទាំងសកម្មភាព និងលទ្ធផលនេះគឺសបញ្ជាក់អោយឃើញថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមបដិសេធ ចំពោះការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញថែមស៍ខាងលើនេះគឺ មិនមានការពិតឡើយ ដែលធ្វើឲ្យសាធារណមតិមានការយល់ច្រឡំមកលើអាជ្ញាធរ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង
១៩​ខេត្ត​-​រាជធានី ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ ប្រជាពលរដ្ឋ​រងគ្រោះ​ជា​ង ១៣​ម៉ឺន​នាក់ និង​ស្លាប់ ១១​នាក់​
ព័ត៌មានជាតិ
បាក់ទំនប់ចំការតែ ក្នុងខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ
ឧកញ៉ា ថៃ ជាហួត បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយប្រជាពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់
ព័ត៌មានជាតិ
ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា៣០ម៉ឺន ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកជំទាវឧកញ៉ា ង៉ូវ ម៉ុច និងឯកឧត្តមឧកញ៉ា ង៉ូវ ស្រ៊ុន
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ារីណា ដែលបានរួមចំណែក ១០ម៉ឺនដុល្លារ ក្នុងប្រតិបត្តិការសង្គ្រោះប្រជាជន ដែលរងគ្រោះដោយបាតុភូតធម្មជាតិគ្រោះទឹកជំនន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី