​ខេត្តបន្ទាយមានជ័យ​ ប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បន្ថែម ទៀត ​ខណៈមានការបើកទំនប់ ធ្វើឲ្យស្ថានភាពទឹកកើនឡើងគួរឲ្យព្រួយបារម្ភ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ តុលានេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយ​សារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះស្ថានភាពទឹកបាននឹងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា-ថៃ (មានការបើកទំនប់អាងអូខៃដន ក្រុងប៉ោយប៉ែត) និងទឹកធ្លាក់មកពីខេត្តបាត់ដំបងតាមស្ទឹងបវិល មង្គលបូរី ធ្វើឲ្យស្ថានភាពទឹកមានការកើនឡើងគួរឲ្យមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ នៅភូមិសាស្រ្តមួយផ្នែកនៃក្រុងសិរីសោភ័ណ និងឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ដែលនៅជាប់តាមដងស្ទឹងមង្គលបូរី និងកន្លែងផ្សេងៗទៀតផ្នែកខាងក្រោម។

ក្នុងនាមអាជ្ញាធរខេត្តសូមធ្វើការអំពាវនាវជាថ្មីបន្ថែមទៀត ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងមហាផ្ទៃ ប្រតិកម្មឆ្លើយតបចំពោះការចុះផ្សាយព័ត៌មានរបស់បណ្តាញសារព័ត៌មានភ្នំពេញថែមស៍
ព័ត៌មានជាតិ
ពលរដ្ឋជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ត្រូវទឹកលិចព័ទ្ធភូមិ, ទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្ត ដឹកនាំស្បៀងជូនភ្លាមៗ
ព័ត៌មានជាតិ
ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិន ​បានអញ្ជើញបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាយ៉ាងជោគជ័យ​
ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង៖ ​ផ្តាច់ជីវិតមនុស្ស ១០នាក់ ​ជនលិចផ្ទះជាង៣ម៉ឺនខ្នង​ ដំណាំជាង១២ម៉ឺនហិកតា និងបំផ្លាញផ្លូវ ស្ពានជាច្រើនទៀត​
ព័ត៌មានជាតិ
ក្រុមប្រឹក្សាភិបាល ប.ស.ស. ​បើកកិច្ចប្រជុំពិភាក្សាលើចំណុចដែល នៅសល់ពីកិច្ចប្រជុំលើកទី២ ​អាណត្តិទី១ របស់ខ្លួនបន្តទៀត ទៅតាមកម្មវិធីដែលបានគ្រោងទុក
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ទទួល បានអាវកិត្តិយសថ្នាក់លេខ២ ​ពីគណៈមេធាវីកម្ពុជា​ក្នុងការងារពង្រឹងសេវាកម្មផ្នែកច្បាប់ ​និងយុត្តិធម៌សង្គម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី