ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមវេទិកាក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅស្រុកសាមគ្គីមានជ័យ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភីបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមវេទិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឃុំធ្លកវៀន និងឃុំខ្នាឆ្មារ នៅក្នុងបរិវេណវត្តសុរិយោ ភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

វេទិកាបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ។

ក្នុ្ងងឪកាសនោះដែរ ឯកឧត្ដម ចាន់ ដារ៉ុង បានលើកឡើងអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ និងដំណោះស្រាយពីបញ្ហា ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងក្នុងអង្គវេទិកាកន្លងមក ដែលក្រុមការងារបានចុះដោះស្រាយជូនរួចរាល់។

ក្នុងនោះ ក្រុមការងារទទួលបានបញ្ហា និងសំណូមពរដោយផ្ទាល់មាត់ និងលិខិតពីប្រជាពលរដ្ឋដែលបានចូលរួមមានចំនួន ១៧ ករណី ពាក់ព័ន្ធនឹងទំនាស់ដីធ្លីចំនួន ៣ករណី, វិស័យធនធានទឹកចំនួន ៤ករណី, ការតភ្ជាប់បណ្តាញអគ្គិសនីចំនួន ២ ករណី, សន្តិសុខសណ្តាប់ធ្នាប់ចំនួន ២ ករណី និងអភិវឌ្ឍន៍ជនបទចំនួន ៦ករណី ដោយត្រូវបានជំនាញស្រាយបំភ្លឺជូននៅក្នុងអង្គវេទិកា។ ក្នុងនោះផងដែរក្រុមការងារបានទទួលយកសំណើ និងសំណូមពរដែលមិនទាន់ត្រូវបានដោះស្រាយ ដើម្បីកំណត់ពេលប្រជុំដោះស្រាយតាមករណីនីមួយៗនៅពេលក្រោយ។

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវនូវវិធានការបង្ការ ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំរុញឲ្យបងប្អូនអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចក្រឡាហោម ស ខេង ​ផ្តល់ជំនួយសង្គ្រោះបឋម អង្ករ២០តោន ​មី២០០កេស និងត្រីខកំប៉ុង២០០យួរ​ ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង ​
ព័ត៌មានជាតិ
អ្នកនាំពាក្យរាជធានី៖ បងប្អូនកម្មករក្រុមហ៊ុន ស៊ីនទ្រី ​ប្រមាណ៣០០នាក់ ​ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្ម ​បានភ្ញាក់រលឹកវិលត្រឡប់ចូលបំរើការងារវិញ​
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​ចុះពិនិត្យ ស្ថានភាពទឹកស្ទឹងសៀមរាប​ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បញ្ជា​ឲ្យ​កម្មករ​ស៊ីន​ទ្រី ផ្អាក​កូដកម្ម ហើយ​ចូលធ្វើការ​វិញ នៅ​ថ្ងៃទី​១០ ខែតុលា​នេះ​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​ស្ត្រី​ជនជាតិ​បារាំង ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ​
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អំពាវនាវដល់នគរបាលទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី