ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បញ្ជា​ឲ្យ​កម្មករ​ស៊ីន​ទ្រី ផ្អាក​កូដកម្ម ហើយ​ចូលធ្វើការ​វិញ នៅ​ថ្ងៃទី​១០ ខែតុលា​នេះ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បានចេញ​បញ្ជា​ឲ្យ​ក្រុមកម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី ផ្អាក​ជាបន្ទាន់​ការធ្វើ​កូដកម្ម រហូតដល់​នីតិវិធី​នៃ​អាជ្ញាកណ្តាល ត្រូវ​បានបញ្ចប់​សព្វគ្រប់​តាម​នីតិវិធី​ច្បាប់ ហើយ​កូដ​ករ​ទាំងអស់ ត្រូវ​ត្រឡប់​ចូលធ្វើការ​វិញ ចាប់ពី​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ តទៅ តាម​វេន​របស់ខ្លួន​។​

​ការសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាធរកណ្តាល ចុះ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ យោងតាម​របាយការណ៍ ចុះ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ស្តីពី ការដោះស្រាយ​វិវាទ​ការងារ​រួម នៅ​ក្រុមហ៊ុន ស៊ីន​ទ្រី ព្រមទាំង​សំណុំរឿង ចុះ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ របស់​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​តាម​លិខិត​ចុះ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ស្តីពី សំណើសុំ​ចេញ​សេចក្តីបញ្ជា ដើម្បី​ផ្អាក​ការធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត នៅ​ក្រុមហ៊ុន ស៊ីន​ទ្រី ( ខេ​ម​បូ​ឌា )​។​

​សូម​រម្លឹកថា ក្រុមកម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រមាណ ២១៥០​នាក់ បានធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ ចាប់តាំងពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​។ មូលហេតុ ក្រុមកម្មករ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ដោយសារ​កម្មករ បារម្ភ​ខ្លាច ពេលខាងមុខ​ដ៏​ខ្លី​នេះ សាលា​រាជធានី​ភ្នំពេញ រៀបចំ​ដេញថ្លៃ​រក​ក្រុមហ៊ុន​ថ្មី​បន្ថែមទៀត មក​ប្រមូល​សំរាម ហើយ​ស៊ីន​ទ្រី មិន​ជាប់ ឬក៏​ជាប់​បាន​តែមួយ​តំបន់ ក៏ត្រូវ​កាត់​រំសាយ​បុគ្គលិក​។​

​ក៏ប៉ុន្តែ​ក្រុមហ៊ុន ស៊ីន​ទ្រី និង​សាលា​រាជធានី​ភ្នំពេញ ចាត់ទុក​ការទាមទារ​របស់​បង​ប្អូន​កម្មករ​ស៊ីន​ទ្រី ថា​ជាការ​ទាមទារ​ខុសច្បាប់ ព្រោះ​ក្រុមហ៊ុន នៅ​ដំណើរការ​នៅឡើយ​។​

​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ មានការ​ចរចា សម្របសម្រួល​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​លោក​ធានា​ចំពោះ​កម្មករ លើ​ការទូទាត់​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​នានា បើសិនជា​កម្មករ​ណា​ម្នាក់ ត្រូវបាន​បញ្ឈប់​ពី​ការងារ ហើយ​សាលា​រាជធានី​ភ្នំពេញ ធានា​រក្សា​ការងារ​របស់​កម្មករ​ទាំងអស់​។ ក្នុងនោះ ក៏មាន​ការឯកភាព​ថា កម្មករ​ស៊ីន​ទ្រី ត្រូវ​ចូលធ្វើការ​វិញ នៅ​រសៀល​ថ្ងៃទី​៧​តុលា ឆ្នាំ​២០២០​។ 

​ក៏ប៉ុន្តែ​ចេញពី​កិច្ចប្រជុំ ក្រុមកម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មួយចំនួន មិន​យល់ស្រប បន្តធ្វើ​កូដកម្ម ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន ទូទាត់​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​នានា ដល់​ពួកគាត់​នៅពេលនេះ​តែម្តង​៕​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ាណែត អរគុណ​ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ​ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា​ នៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន
ព័ត៌មានជាតិ
ភ្លៀងធ្លាក់ជាប់ៗគ្នា៣​ថ្ងៃយ៉ាងគំហុក បានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ក្នុងស្រុករុក្ខគិរី, ​រដ្ឋមន្ត្រីធនធានទឹកបញ្ជាឲ្យជួសជុលឡើងវិញជាបន្ទាន់
ព័ត៌មានជាតិ
មោទនភាពជនជាតិខ្មែរ​! ​អបអរសាទរ ដល់និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ ស៊ីវយី ​ទទួលបានជ័យលាភីលេខ១​ ក្នុងកម្មវិធី 2020 Quiz On Korea ​
អន្តរជាតិ
សម្តេចក្រឡាហោម ស ខេង ​ផ្តល់ជំនួយសង្គ្រោះបឋម អង្ករ២០តោន ​មី២០០កេស និងត្រីខកំប៉ុង២០០យួរ​ ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង ​
ព័ត៌មានជាតិ
អ្នកនាំពាក្យរាជធានី៖ បងប្អូនកម្មករក្រុមហ៊ុន ស៊ីនទ្រី ​ប្រមាណ៣០០នាក់ ​ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្ម ​បានភ្ញាក់រលឹកវិលត្រឡប់ចូលបំរើការងារវិញ​
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​ចុះពិនិត្យ ស្ថានភាពទឹកស្ទឹងសៀមរាប​ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី