អ្នកនាំពាក្យរាជធានី៖ បងប្អូនកម្មករក្រុមហ៊ុន ស៊ីនទ្រី ​ប្រមាណ៣០០នាក់ ​ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្ម ​បានភ្ញាក់រលឹកវិលត្រឡប់ចូលបំរើការងារវិញ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ «សូមគោរព និងថ្លែងអំណរគុណដល់ពលរដ្ឋល្អដែលបានរួមសកម្មភាពសង្គម។ ឃើញរូបភាពប្រជាពលរដ្ឋយើងចូលរួមវេចខ្ចប់ ទុកដាក់សំរាមត្រឹមត្រូវ រហូតដល់ជួយលើកដាក់ចូលឡានដឹកជញ្ជូនសំរាមទៀត ពិតជារំភើបចិត្តខ្លាំង។ ព្រឹកនេះ ក៏មានដំណឹងល្អទៀត ដោយបងប្អូនកម្មករក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជា ៣០០នាក់ ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្ម បានភ្ញាក់រលឹក វិលត្រឡប់ចូលបំរើការងារវិញ»។ នេះជាសារលើកឡើងនៅគណនីហ្វេសប៊ុករបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែតុលានេះ។

អ្នកនាំពាក្យរាជធានីបានបន្តថា៖ «សង្ឃឹមថា អ្នកនៅកំពុងពិចារណា សូមឆាប់សម្រេចចិត្តដូចអ្នកដទៃ រួចចូលមកចាប់ដៃគ្នាសំអាតភ្នំពេញរបស់យើង។ 

ជឿជាក់ថា ក្រោយភ្លៀង មេឃនឹងស្រឡះ! រួមគ្នាដើម្បីទីក្រុងយើងស្អាត!»។

សូម​រម្លឹកថា ក្រុមកម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រមាណ ២១៥០​នាក់ បានធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ ចាប់តាំងពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​។ មូលហេតុក្រុមកម្មករទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ដោយសារ​កម្មករ បារម្ភ​ខ្លាច ពេលខាងមុខ​ដ៏​ខ្លី​នេះ សាលា​រាជធានី​ភ្នំពេញ រៀបចំ​ដេញថ្លៃ​រក​ក្រុមហ៊ុន​ថ្មី​បន្ថែមទៀត មក​ប្រមូល​សំរាម ហើយ​ស៊ីន​ទ្រី មិន​ជាប់ ឬក៏​ជាប់​បាន​តែមួយ​តំបន់ ក៏ត្រូវ​កាត់​រំសាយ​បុគ្គលិក​។​

ក៏ប៉ុន្តែ​ក្រុមហ៊ុន ស៊ីន​ទ្រី និង​សាលា​រាជធានី​ភ្នំពេញ ចាត់ទុក​ការទាមទារ​របស់​បង​ប្អូន​កម្មករ​ស៊ីន​ទ្រី ថា​ជាការ​ទាមទារ​ខុសច្បាប់ ព្រោះ​ក្រុមហ៊ុន នៅ​ដំណើរការ​នៅឡើយ​៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងធនធានទឹកប្រកាសថា ​ភ្លៀងបន្តធ្លាក់ច្រើនថ្ងៃទៅមុខទៀត​ ក្នុងកម្រិតពីមធ្យមទៅច្រើន ​និងអាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត​
ព័ត៌មានជាតិ
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ទទួលមរណភាពក្នុងជន្មាយុ ៥៩ឆ្នាំ​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត អរគុណ​ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ​ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា​ នៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន
ព័ត៌មានជាតិ
ភ្លៀងធ្លាក់ជាប់ៗគ្នា៣​ថ្ងៃយ៉ាងគំហុក បានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ក្នុងស្រុករុក្ខគិរី, ​រដ្ឋមន្ត្រីធនធានទឹកបញ្ជាឲ្យជួសជុលឡើងវិញជាបន្ទាន់
ព័ត៌មានជាតិ
មោទនភាពជនជាតិខ្មែរ​! ​អបអរសាទរ ដល់និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ ស៊ីវយី ​ទទួលបានជ័យលាភីលេខ១​ ក្នុងកម្មវិធី 2020 Quiz On Korea ​
អន្តរជាតិ
សម្តេចក្រឡាហោម ស ខេង ​ផ្តល់ជំនួយសង្គ្រោះបឋម អង្ករ២០តោន ​មី២០០កេស និងត្រីខកំប៉ុង២០០យួរ​ ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី