ម្ចាស់ហ្វេសប៊ុ​ក​ផេ​កឈ្មោះ Iman-KH ​ដែលបង្ហោះសារឌឺដងរឿង​ទិញ​ម៉ាស់​ពាក់​ឲ្យមាន់ ត្រូវបញ្ជូនឡើងតុលាការ​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នគរបាល​ប្រឆាំង​បទល្មើសបច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ នៅ​រសៀលថ្ងៃទី ១១​ធ្នូ ឆ្នាំ​២០២០នេះ បាន​ចាប់ខ្លួន​បុគ្គលឈ្មោះ នី ណាក់ ជា​មន្ត្រី​ក្រសួងកសិកម្ម រួច​បញ្ជូនមក​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

បុគ្គលឈ្មោះ នី ណាក់ ដែលមានហ្វេសប៊ុ​ក​ផេ​កឈ្មោះ Iman-KH បានបង្ហោះសារដូច្នេះថា៖ «​ខ្ញុំ​បាន​ត្រៀម ឬ​ព្រាង​លិខិត និង​ឯកសារ រួចរាល់​អស់ហើយ ក្នុង​ការស្នើដាក់​ទ្រុងមាន់របស់ខ្ញុំ ក្នុង​ភាពអាសន្ន ព្រោះ​មូលហេតុមាន​មេរោគ​ផ្តាសាយរលាក​ផ្លូវដង្ហើម កំពុងតែ​រាតត្បាតក្នុង​កសិដ្ឋាន​។ ខ្ញុំ​មិន​ចង់​គិតដល់ ចំណុច​នេះ​ទេ ព្រោះ​វា​ធ្វើអោយ​ខូចខាត សេដ្ឋកិច្ច​របស់​កូន​មាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំ​សង្ឃឹមថា កូនមាន់នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់គ្នា ហើយ​ដេក​នៅក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​អោយសោះ បើ​គ្មាន​ការចាំបាច់​»​។​

ករណីនេះ ក៏ត្រូវបានឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចាត់ឲ្យ​មន្ត្រីស្រាវជ្រាវ​អំពី​ករណី​ថា តើ​កសិដ្ឋាន​របស់​បុគ្គ​លរូបនេះ មាន​កើត​ជំងឺផ្តាសាយបក្សីពិតមែន​ឬទេ?

គួរកត់សម្គាល់ថា ហ្វេសប៊ុ​ក​ផេ​កឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ កន្លងមក តែងតែ​សរសេរសារបង្ហោះក្នុងន័យឌឺដង ដៀមដាម ខ្លះរហូតដល់ជេរប្រមាថទៅលើ​បុគ្គល និង​ស្ថាប័នរដ្ឋជា​ញឹកញាប់៕​

អត្ថបទដែលជាប់ទាក់ទង
លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ជនពូជសាសន៍និយម បានប្តូរចិត្តសរសើរវៀតណាម ហើយបន្តបង្អាប់បង្អោនកម្ពុជា
ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខពលរដ្ឋ៦៥នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកកៀនស្វាយ
ព័ត៌មានជាតិ
BEST TV: គតិចុងសប្តាហ៍៖ សភាវៈគតិសត្វ សម្រាប់ពិចារណា!
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ រៀបចំសណ្តាប់ធ្នាប់ត្រៀមសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣នៅថ្ងៃស្អែក
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាក អ្នកស្រី ញឹម សុខា តារាសម្តែងវ័យ៥៦ឆ្នាំ កំពុងមានជំងឺប្រចាំកាយ
ព័ត៌មានជាតិ
សារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកបន្តទៀត!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី