អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខពលរដ្ឋ៦៥នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកកៀនស្វាយ​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កណ្ដាល)៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងក្រុមការងារពាក់ព័ន្ធ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៦៥នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកកៀនស្វាយ ស្ថិតក្នុងសាលាបឋមសិក្សាគគី ដោយពួកគាត់មានការប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ទៅនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានឲ្យដឹង ថា ជាចំណាត់ការបន្ទាន់ រដ្ឋបាលខេត្ត ស្រុក និងមន្ទីរពេទ្យខេត្ត ស្រុក បានធ្វើការស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធ ដើម្បីអញ្ជើញពួកគាត់មកសម្រាកនៅមណ្ឌលចត្តាឡីស័កស្រុក ដើម្បីបន្តធ្វើតេស្តអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ហើយមន្ត្រីជំនាញក៏បាញ់ថ្នាំសម្លាប់មេរោគ និងបានអប់រំណែនាំដល់ប្រជាពលរដ្ឋនៅតំបន់នោះឲ្យរាយការណ៍មកអាជ្ញាធរ និងគ្រូពេទ្យបើមានការសង្ស័យណាមួយ និងកុំឲ្យមានការភ័យខ្លាច ឬជ្រួលច្របល់។

ចំណែកសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការពិនិត្យសុខភាពជាប្រចាំ និងយាមការពារដើម្បីធានាសុវត្ថិភាពជូនប្រជា​ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនាពេលនេះ៕ 


អត្ថបទដែលជាប់ទាក់ទង
ខេត្តមួយនេះ​ ឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជា​
ព័ត៌មានជាតិ
Good News៖ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទៀត​ទេ​!
ព័ត៌មានជាតិ
ការធ្វើ​តេស្ត​ចុងក្រោយ លើក​ទី​៣ ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១២​ធ្នូ​នេះ នៅ ៧​ទីតាំង​
ព័ត៌មានជាតិ
អ្នកឧកញ៉ា តាន់ស្រ៊ី ដាតូ Dr CHEN LIP KEONG បានចូលរួមជាទឹកប្រាក់ ៥លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
BEST TV: លោក ឈឿន ឧត្តម ដែលបាត់មុខមួយរយៈ ឥឡូវមានវត្តមានថ្មី ជាមួយបទចម្រៀងអំពីកូវីដ១៩ ក្រោមចំណងជើងថា «វិភាគទាន ការពារកូវីដ»
ព័ត៌មានជាតិ
លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ជនពូជសាសន៍និយម បានប្តូរចិត្តសរសើរវៀតណាម ហើយបន្តបង្អាប់បង្អោនកម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី