(ភ្នំពេញ)៖ អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់ក្រុមការងារ ដើម្បីចុះរៀបចំទីតាំង ផែនការលំហូរអ្នកចូលរួមផ្តល់សំណាក ឲ្យស្របតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ត្រៀមសម្រាប់ការយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ នៅទីស្តីការក្រសួងមហាផ្ទៃ៕




