(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងឲ្យបន្តផ្អាកជាបណ្ដោះអាសន្នបន្តទៀត នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទនៅទូទាំងប្រទេស ដោយសារតែជំងឺកូវីដ-១៩នូវបន្តរាតត្បាតនៅឡើយ។
សេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូនេះ បានសរសេរថា «ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ព្រឹត្តិ ការណ៍សហគមន៍២៨វិច្ឆិកា នៅតែបន្តរីករាលដាលទៅក្នុងសហគមន៍ និងដើម្បីចូលលរួមទប់ស្កាត់ការរីករាលដាលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបន្តផ្អាកជាបណ្ដោះអាសន្ន ការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ គ្រប់ប្រភេទទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងសារជាថ្មី»៕



