សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាក អ្នកស្រី ញឹម សុខា តារាសម្តែងវ័យ៥៦ឆ្នាំ កំពុងមានជំងឺប្រចាំកាយ​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២០នេះ បានចាត់ឲ្យសហការីជួបសំណេះសំណាលសួរសុខទុក្ខ សាកសួរពីស្ថានភាពរស់នៅ និងឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាកផ្នែកជីវភាពដល់អ្នកស្រី ញឹម សុខា ជាតារាសម្តែងវ័យ៥៦ឆ្នាំ កំពុងមានជំងឺប្រចាំកាយ ហើយឆ្លៀតពេលធ្វើការងារផ្ទះឲ្យគេ និងមានកូនស្រីអាយុ១៥ឆ្នាំក្នុងបន្ទុក កំពុងស្នាក់នៅផ្ទះជួល ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់អ្នកស្រី ញឹម សុខា សូមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតតាមរយៈអាជីវកម្មខ្នាតតូច ដើម្បីជីវភាពគ្រួសារ និងត្រូវថែទាំសុខភាពឲ្យបានល្អ អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីជៀសផុសពីជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ លោកជំទាវ បានផ្តាំផ្ញើនិងលើកទឹកចិត្តដល់ ក្មួយស្រី ដែលកំពុងសិក្សាថ្នាក់ទី១០ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង ធ្វើជាកូនកត្តញ្ញូ និងជាពលរដ្ឋល្អរបស់សង្គមជាតិ។

អ្នកស្រី ញឹម សុខា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយគិតគូរ ជាពិសេសការលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

សូមជម្រាប ថា អំណោយផ្តល់ជូនអ្នកស្រី ញឹម សុខា រួមមាន ៖ អង្ករ ១២០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥លានរៀល។ ដោយឡែក ផ្តល់ជូនកូនស្រីរបស់អ្នកស្រី រួមមាន កាបូបស្ពាយ១ សម្ភារសិក្សាមួយចំនួន និងថវិកា ១លានរៀល៕ 

អត្ថបទដែលជាប់ទាក់ទង
អ្នកឧកញ៉ា តាន់ស្រ៊ី ដាតូ Dr CHEN LIP KEONG បានចូលរួមជាទឹកប្រាក់ ៥លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
BEST TV: លោក ឈឿន ឧត្តម ដែលបាត់មុខមួយរយៈ ឥឡូវមានវត្តមានថ្មី ជាមួយបទចម្រៀងអំពីកូវីដ១៩ ក្រោមចំណងជើងថា «វិភាគទាន ការពារកូវីដ»
ព័ត៌មានជាតិ
លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ជនពូជសាសន៍និយម បានប្តូរចិត្តសរសើរវៀតណាម ហើយបន្តបង្អាប់បង្អោនកម្ពុជា
ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខពលរដ្ឋ៦៥នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកកៀនស្វាយ
ព័ត៌មានជាតិ
BEST TV: គតិចុងសប្តាហ៍៖ សភាវៈគតិសត្វ សម្រាប់ពិចារណា!
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ រៀបចំសណ្តាប់ធ្នាប់ត្រៀមសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣នៅថ្ងៃស្អែក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី