(ភ្នំពេញ)៖ មកដល់ពេលនេះ មានធនាគារជាច្រើនបានចាប់ផ្តើមបង្កើតគណនីរៀងៗខ្លួន ដើម្បីជួយប្រមូលថវិកាពីសប្បុរសជននានា ដែលមានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ក្នុងនោះ ធនាគារដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរៃអង្គាសថវិការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានដូចជា៖ ធនាគារ ជីប ម៉ុង បានបង្កើតមុខងារថ្មីនៅក្នុង Chip Mong Bank App គឺ Covid-19 Vaccine Donation ឬបរិច្ចាគតាមភ្នាក់ងារ ធនាគារ ជីប ម៉ុង ដែលមានលេខគណនីប្រាក់រៀល 8000 0000 និងលេខគណនីប្រាក់ដុល្លារ 7000 0000។ ធនាគារ អេស៊ីលីដា ចូលរួមបរិច្ចាគតាមយៈគណនីទាន់ចិត្ត 0977775569, គណនីធនាគារ (រៀល) 00010556999989 និងគណនីធនាគារ (ដុល្លារ) 00010556999999។
ចំណែកអតិថិជនធនាគារ អម្រឹត និងសាធារណជន អាចចូលរួមបរិច្ចាគតាមរយៈគណនី មូលនិធិអម្រឹតសម្រាប់វ៉ាក់សាំងកូវីដ-១៩ ដែលមានគណនី ប្រាក់រៀល៖ 1000002021 និងប្រាក់ដុល្លារ៖ 1000002020។ សម្រាប់ធនាគារ ប្រាសាក់ វិញអាចចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្ត តាមគណនីឈ្មោះ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ដែលមានឈ្មោះគណនី៖ Covid-19 Vaccine Fund និងលេខគណនីជាប្រាក់រៀល៖ 022518960025, លេខគណនីជាប្រាក់ដុល្លារ៖ 022518960014។
ជាមួយគ្នានេះដែរ សប្បុរសជនក៏អាចធ្វើការបរិច្ចាគដោយផ្ទេរចូលគណនី Hattha Bank Covid-19 Contribution Fund របស់ធនាគារ ហត្ថា ដែលមានលេខគណនី 168000033270 (សម្រាប់ប្រាក់រៀល) និង 168000033305 (សម្រាប់ប្រាក់ដុល្លារ) ហើយការបរិច្ចាគអាចធ្វើឡើងតាមរយៈសេវាធនាគារចល័ត ឬនៅបញ្ជរបេឡាសាខាគ្រប់ខេត្តក្រុងរបស់ធនាគារ ហត្ថា ដោយមិនគិតថ្លៃ







