Land Rover Defender ជារថយន្តទំនើប ធន់ មាំបំផុតនោះ ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពី Euro NCAP​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

អស់ស្ទះ! អស់ស្ទះ! អធិរាជរថយន្ត Off-Road Defender ដែលជារថយន្តទំនើប ធន់ មាំបំផុតនោះ ទើបតែទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ឯណោះ សម្រាប់សុវត្ថិភាពរបស់រថយន្ត ពី Euro NCAP បើនិយាយពីការធ្វើតេស្តវិញ គឺថាបុកសាហាវតែម្តង គ្រាន់មើលការពិសោធន៍ក៏ញាក់សាច់ប៉ុណ្ណាដែរ ប៉ុន្តែសម្រាប់ Defender នៅតែទប់ជាប់ និង​ផ្តល់សុវត្ថិភាពខ្ពស់ហួសពីការស្មាន សម្រាប់អ្នកដំណើរ។

Defender ទទួលបានពិន្ទុរហូតដល់ទៅ 85% (ក្នុងការការពារមនុស្សពេញវ័យ និងកូនក្មេង)​, 79% (ប្រព័ន្ធជំនួយសុវតិ្ថភាព), និង​ 71% (ការពារហានិភ័យទៅលើអ្នកដំណើរថ្មើរជើង) បានធ្វើអោយ Defender បានទទួលលំដាប់ខ្ពស់ដាច់គេក្នុងចំណាត់ថ្នាក់ប្រព័ន្ធសុវត្ថិភាពនេះផងដែរ បន្ថែមពីនេះបូករួមជាមួយនឹងចំណាត់ថ្នាក់នេះដែរ Defender បានឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិបានរហូតដល់ទៅ ២៨ ហើយ។

មិនធម្មតា Land Rover Defender បានបន្ថែមនូវពោងការពារគ្រោះថ្នាក់រហូតដល់ទៅ ៦ ជាមួយនឹងប្រព័ន្ធការពារ ISOFIX ដែលជាប្រព័ន្ធកាត់បន្ថយរំញោចកៅអីរបស់អ្នក នៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើង។ បើនិយាយពីតួរថយន្តរបស់ Land Rover Defender វិញនោះអស់ស្ទះតែម្តង គឺត្រូវបានធ្វើឡើងយ៉ាងរឹងមាំបំផុត សម្រាប់ត្រៀមខ្លួនក្នុងការពុះពារគ្រប់ឧបសគ្គនិងកាលៈទេសៈទាំងអស់ ជាពិសេសនោះគឺ ដើម្បីធានាពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ។

Land Rover Defender កំពុងល្បីអុកទ្បុកពេញពិភពលោក និងទីផ្សារកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ដោយសារផ្អែកលើ ចំណុចល្អៗជាងរថយន្តដទៃ ដូចជាការបំពាក់នូវបច្ចេកវិទ្យាជំនួយជាច្រើនទៀត ការគ្រប់គ្រងហ្រ្វាំងក្នុងគ្រាអាសន្ន, ប្រព័ន្ធជំនួយសម្រាប់កន្លែងមើលមិនឃើញ, កាមេរ៉ា 3D នៅលើអេក្រង់ក្នុងរថយន្ត PIVI PRO Display, ប្រព័ន្ធស្មានជម្រៅទឹក និងប្រព័ន្ធជាច្រើនទៀតលើសពី ការរំពឹងទុក។

លោកអ្នកអាចមកអគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង ​Land Rover ដើម្បីសាកសួរពត៏មានបន្ថែមដែលស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ឬ​ទំនាក់ទំនងមកលេខទូរស័ព្ទ 089 666-240 / 070 999-111 ។

http://www.landrovercambodia.com/

 http://www.jaguarcambodia.com

(For Land Rover)

Official Facebook Page: Land Rover Cambodia

Official Instagram Page: @LandroverCambo

(For Jaguar)

Official Facebook Page: Jaguar Cambodia

Official Instagram Page: @Jaguarcambodia

អត្ថបទដែលជាប់ទាក់ទង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាក អ្នកស្រី ញឹម សុខា តារាសម្តែងវ័យ៥៦ឆ្នាំ កំពុងមានជំងឺប្រចាំកាយ
ព័ត៌មានជាតិ
សារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកបន្តទៀត!
ព័ត៌មានជាតិ
ម្ចាស់ហ្វេសប៊ុ​ក​ផេ​កឈ្មោះ Iman-KH ​ដែលបង្ហោះសារឌឺដងរឿង​ទិញ​ម៉ាស់​ពាក់​ឲ្យមាន់ ត្រូវបញ្ជូនឡើងតុលាការ​
ព័ត៌មានជាតិ
លោក លី ចាន់សុភក្តី បដិសេធចំពោះគណនី Telegram មួយដែលយករូបថតលោកប្រេីប្រាស់ឈ្មោះ ឈរ ផល្លី ក្នុងបំណងទុច្ចរិត ដេីម្បីឆបោ និងក្លែងបន្លំក្នុងបណ្តាញសង្គម
ព័ត៌មានជាតិ
សម្ព័ន្ធហិរញ្ញវត្ថុដ៏ធំរបស់កូរ៉េ ​ត្រៀមបង្កើតទីស្នាក់ការកណ្ដាលធនាគានៅកម្ពុជា ​និងយល់ព្រមបញ្ចុះអត្រាការប្រាក់ឥណទាន​ ​សម្រាប់ពលករខ្មែរនៅកូរ៉េ
ព័ត៌មានជាតិ
ឯកឧត្ដម ឃួង ស្រេង ប្រគល់អាល់កុល ៤០កាន និងម៉ាស់ ២ម៉ឺនបន្ទះ ជូនកងទ័ពឈរជើងតាមព្រំដែន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី