(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណជាអនេកចំពោះ លោកឧកញ៉ា លី ហួរ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩។
លិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ បានកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរស និងមនសិកាស្នេហាជាតិរបស់លោកឧកញ៉ា និងលោកជំទាវ និងចាត់ទុកការចូលរួមបរិច្ចាគនេះ ជាកិច្ចជួយសម្រួលសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការពារ និងថែទាំងសុខមោលភាពរបស់ប្រជាជាតិកម្ពុជា៕


