TOP NEWS: ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង នឹងចាត់វិធានការស្រាវជ្រាវលើការផ្សាយព័ត៌មានដែលប៉ះពាល់ ឯកឧត្តម ថន វីរៈ ដើម្បីរកយុត្តិធម៌​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសចាត់វិធានការ ស្រាវជ្រាវលើការផ្សាយព័ត៌មាន ដែលប៉ះពាល់ ឯកឧត្តម ថន វីរៈ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចក្រឡាហោម មានឋានៈស្មើអនុរដ្ឋលេខាធិការ ដើម្បីរកយុត្តិធម៌។

សារប្រកាសចាត់វិធានការនេះ ត្រូវបានប្រកាសនៅលើទំព័រហ្វេសប៊ុក ឯកឧត្តម ខៀវ សុភ័គ ជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង នៅមុននេះបន្តិច ដោយមានខ្លឹមសារថា «ខុទ្ទកាល័យសម្តេចក្រឡាហោម បានឃើញ ក្នុងបណ្តាញសង្គម នៅថ្ងៃនេះ ចុះផ្សាយព័ត៌មាន ទាក់ទងនឹងឯកឧត្តម ថន វីរៈ ដែលមានតួនាទីជាទីប្រឹក្សា សម្តេចក្រឡាហោម។ ការចុះផ្សាយនោះ បាននិយាយរិះគន់ប៉ះពាល់ ដល់កិត្តយសរបស់ឯកឧត្តម ថន វីរៈ។ ខុទ្ទកាល័យ សម្តេចក្រឡាហោម បានទទួលការណែនាំឲ្យធ្វើការស្រាវជ្រាវបញ្ហានេះ ដើម្បីស្វែងរកយុត្តិធម៌ជូនភាគីទាំងសង្ខាង»។

ការប្រកាសវិធានការរបស់ ខុទ្ទកាល័យសម្តេចក្រឡាហោម បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានអនឡាញឈ្មោះ Pheng Vannk News បានចុះផ្សាយនៅថ្ងៃទី១០ ធ្នូ ក្រោមចំណងជើងថា «ឈ្មួញរកស៊ីដី ល្បីខាងបោកប្រាស់ប្រជាពលរដ្ឋ ក្លាយជាទីប្រឹក្សា សម្តេចក្រឡាហោម ស​ ខេង មានឋានៈស្មើអនុរដ្ឋលេខាធិការ»។ អត្ថបទក៏បានសរសេរបញ្ចេញមតិជាសំណួរបន្ថែមថា «គេមិនដឹងថា ឈ្មោះ ថន វីរៈ រត់ការចូលធ្វើជាទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង បានដោយរបៀបណានោះទេ។ តើ ទីប្រឹក្សា របស់ថ្នាក់ដឹកនាំ ត្រូវមានប្រវត្តិបែបណាខ្លះ ចំណេះដឹងអ្វីខ្លះ ទើបអាចក្លាយជាទីប្រឹក្សាបាន?»។

ការចុះផ្សាយរួមមានការអត្ថាធិប្បាយបែបនេះ ត្រូវបានខុទ្ទការល័យចាត់ទុកថា ជាការរិះគន់ ដែលប៉ះពាល់ដល់កិត្តយសរបស់ឯកឧត្តម ថន វីរៈ ហើយជាការប្រមាថមើលស្រាលចំពោះការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ៕

អត្ថបទដែលជាប់ទាក់ទង
លោក លី ចាន់សុភក្តី បដិសេធចំពោះគណនី Telegram មួយដែលយករូបថតលោកប្រេីប្រាស់ឈ្មោះ ឈរ ផល្លី ក្នុងបំណងទុច្ចរិត ដេីម្បីឆបោ និងក្លែងបន្លំក្នុងបណ្តាញសង្គម
ព័ត៌មានជាតិ
សម្ព័ន្ធហិរញ្ញវត្ថុដ៏ធំរបស់កូរ៉េ ​ត្រៀមបង្កើតទីស្នាក់ការកណ្ដាលធនាគានៅកម្ពុជា ​និងយល់ព្រមបញ្ចុះអត្រាការប្រាក់ឥណទាន​ ​សម្រាប់ពលករខ្មែរនៅកូរ៉េ
ព័ត៌មានជាតិ
ឯកឧត្ដម ឃួង ស្រេង ប្រគល់អាល់កុល ៤០កាន និងម៉ាស់ ២ម៉ឺនបន្ទះ ជូនកងទ័ពឈរជើងតាមព្រំដែន​
ព័ត៌មានជាតិ
Land Rover Defender ជារថយន្តទំនើប ធន់ មាំបំផុតនោះ ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពី Euro NCAP
ព័ត៌មានជាតិ
BEST TV: អ្នកចម្រៀង ឌី សូនីតា បង្ហោះវីដេអូ «១ជើង ទុកជាអនុស្សាវរីយ៍»
ព័ត៌មានជាតិ
ផ្ទុះរឿងរ៉ាវប្រជាជនចាញ់បោកក្រុមហ៊ុនពុះដីឡូតិ៍ BID នៅខេត្តកោះកុង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី