ក្រុមហ៊ុន លី ហួរ វេរលុយបង្កើតលេខកូដ ​សម្រាប់ការបរិច្ចាគជាមួយសម្តេចតេជោ ហ៊ុន សែន​ ក្នុងការទិញវ៉ាក់សាំងកូវីដ១៩​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមហ៊ុន លី ហួរ វេរលុយ ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់សងប្រាក់មានសុវត្ថិភាព និទំនុកចិត្តនៅកម្ពុជា បានបង្កើតលេខកូដ 2020 សម្រាប់ប្រាក់រៀល និងដុល្លារ សម្រាប់ការបរិច្ចាគជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងកូវីដ១៩។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

មកទល់ពេលនេះ មានធនាគារជាច្រើនបានចាប់ផ្តើមបង្កើតគណនីរៀងៗខ្លួន ដើម្បីជួយប្រមូលថវិកាពីសប្បុរសជននានា ដែលមានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
សម្ព័ន្ធហិរញ្ញវត្ថុដ៏ធំរបស់កូរ៉េ ​ត្រៀមបង្កើតទីស្នាក់ការកណ្ដាលធនាគានៅកម្ពុជា ​និងយល់ព្រមបញ្ចុះអត្រាការប្រាក់ឥណទាន​ ​សម្រាប់ពលករខ្មែរនៅកូរ៉េ
ព័ត៌មានជាតិ
ឯកឧត្ដម ឃួង ស្រេង ប្រគល់អាល់កុល ៤០កាន និងម៉ាស់ ២ម៉ឺនបន្ទះ ជូនកងទ័ពឈរជើងតាមព្រំដែន​
ព័ត៌មានជាតិ
Land Rover Defender ជារថយន្តទំនើប ធន់ មាំបំផុតនោះ ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពី Euro NCAP
ព័ត៌មានជាតិ
BEST TV: អ្នកចម្រៀង ឌី សូនីតា បង្ហោះវីដេអូ «១ជើង ទុកជាអនុស្សាវរីយ៍»
ព័ត៌មានជាតិ
ផ្ទុះរឿងរ៉ាវប្រជាជនចាញ់បោកក្រុមហ៊ុនពុះដីឡូតិ៍ BID នៅខេត្តកោះកុង​
ព័ត៌មានជាតិ
TOP NEWS: ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង នឹងចាត់វិធានការស្រាវជ្រាវលើការផ្សាយព័ត៌មានដែលប៉ះពាល់ ឯកឧត្តម ថន វីរៈ ដើម្បីរកយុត្តិធម៌
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី