ឈ្មោះនិងរូបថតឯកឧត្តម នេត សាវឿន ​ត្រូវបានគេបន្លំប្រើក្នុងប្រព័ន្ធ Telegram ​យកទៅបញ្ជាដឹកនាំកម្លាំងផ្សេងៗ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលទាំងស្រុងនូវរាល់ព័ត៌មានដែលពាក់ព័ន្ធដល់ការប្រើប្រាស់គណនីដែលមានប្រើរូបថត និងឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន តាមប្រព័ន្ធ Telegram ក្នុងការបញ្ជាដឹកនាំ ឬដោះស្រាយការងារផ្សេងៗពាក់ព័ន្ធដល់យុត្តាធិការនៃកងយោធពលខេមរភូមិន្ទ។ 

សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែធ្នូនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនេយ្យ និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានធ្វើការទំនាក់ទំនងទៅអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្នុងគោលបំណងទុច្ចរិតធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល នាំឲ្យមានចលនាក្នុងជួរកងកម្លាំងប្រដាប់អាវុធ។

ពាក់ព័ន្ធនិងករណីនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពុំធ្លាប់បង្កើតគណនេយ្យ ឬជាម្ចាស់ ឬជា Admin. ក្រុមការងារណាមួយ  តាមប្រព័ន្ធ Telegram ដើម្បីធ្វើការទំនាក់ទំនងការងារ ឬបញ្ជាដឹកនាំដល់អង្គភាពចំណុះអគ្គបញ្ជាការដ្ឋាន  កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិឡើយ។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការច្រានចោលទាំងស្រុងនូវរាល់ព័ត៌មានដែលពាក់ព័ន្ធដល់ការប្រើប្រាស់គណនេយ្យដែលមានប្រើរូបថត និងឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន តាមប្រព័ន្ធ Telegram ក្នុងការបញ្ជាដឹកនាំ ឬដោះស្រាយការងារផ្សេងៗពាក់ព័ន្ធដល់យុត្តាធិការនៃកងយោធពលខេមរភូមិន្ទ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង នឹងចាត់វិធានការស្រាវជ្រាវលើការផ្សាយព័ត៌មានដែលប៉ះពាល់ ឯកឧត្តម ថន វីរៈ ដើម្បីរកយុត្តិធម៌
ព័ត៌មានជាតិ
ក្រុមហ៊ុន លី ហួរ វេរលុយបង្កើតលេខកូដ ​សម្រាប់ការបរិច្ចាគជាមួយសម្តេចតេជោ ហ៊ុន សែន​ ក្នុងការទិញវ៉ាក់សាំងកូវីដ១៩​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន​ ថ្លែងអំណរគុណលោកឧកញ៉ា លី ហួរ ​និងលោកជំទាវ ​ដែលបានបរិច្ចាគថវិកា ២០ម៉ឺនដុល្លារ ​ដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
ធនាគារនានាចាប់ផ្តើមបង្កើតគណនី ​ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្នុងការបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ​
ព័ត៌មានជាតិ
អ៊ីស្រាអែល និងម៉ារ៉ុក យល់ព្រមបង្កើតទំនាក់ទំនងការទូតពេញលេញ, លោក ដូណាល់ ត្រាំ ថាជា «របកគំហើញដ៏ធំមួយសម្រាប់សន្តិភាពនៅមជ្ឈឹមបូព៌ា»
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា ​និងសមាជិកទាំងអស់ ​បរិច្ចាគប្រាក់ខែរៀងៗខ្លួន​ជាង​ ១០០លានរៀល​ ​ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី