អ្នកនាំពាក្យ៖ ​មានករណីអ្នកធ្វើចត្តាឡីស័កម្នាក់នៅសណ្ឋាគារ ឡុង លីវ ​លោតពីជាន់ទី៥មក ដោយសារ....​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានឲ្យដឹងពីករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតពីជាន់ទី៥មក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ករណីនេះ លោកជំទាវបានបញ្ជាក់ថា៖ បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្នបានដឹងខ្លួន និងនិយាយបាន ខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រើប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ ការធ្វើតេស្តទឹកនោមគាត់ គឺឃើញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ 

លោកជំទាវ ឱ វណ្ណឌីន បានបន្តថា គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ៕


អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា ​និងសមាជិកទាំងអស់ ​បរិច្ចាគប្រាក់ខែរៀងៗខ្លួន​ជាង​ ១០០លានរៀល​ ​ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
ឈ្មោះនិងរូបថតឯកឧត្តម នេត សាវឿន ​ត្រូវបានគេបន្លំប្រើក្នុងប្រព័ន្ធ Telegram ​យកទៅបញ្ជាដឹកនាំកម្លាំងផ្សេងៗ​
ព័ត៌មានជាតិ
កូរ៉េខាងត្បូង នឹងបន្ថែមកម្លាំងយោធា នៅក្រុងសេអ៊ូល ដើម្បីជួយដល់បុគ្គលិកពេទ្យជួរមុខ ស្របពេលករណីឆ្លងកូវីដ-១៩បានកើនឡើងគួរឱ្យបារម្ភ
ព័ត៌មានជាតិ
ជម្លោះគ្រួសារ២ ​អាជ្ញាធរខណ្ឌដង្កោចេញមុខវែកញែកខុសត្រូវហើយ! ​
ព័ត៌មានជាតិ
ម្ចាស់កម្មវិធី «The Ellen DeGeneres Show» ឆ្លងកូវីដ-១៩
ព័ត៌មានជាតិ
យុវជន ស.ស.យ.ក. ទូទាំងប្រទេសបានថវិកា ​១២ម៉ឺន៥ពាន់ដុល្លារ ​ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី