(ភ្នំពេញ)៖ ដោយមានការចាត់តាំងពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ លោក គីម រិទ្ធី លោក នួន ផារ័ត្ន និង លោកស្រី ដាំ ដារីនី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលស.ស.យ.ក. បាននាំយកថវិកាដែលទទួលបានមកពីការចូលរួមវិភាគទានពីសមាជិក សមាជិការ ស.ស.យ.ក. ទូទាំងប្រទេស និងសប្បុរជននានា ចំនួន ១២៥ ០០០ដុល្លារអាមេរិក តាមរយៈឯកឧត្តម សេង ទៀង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ-១៩។
ស.ស.យ.ក. លើកឡើងថា ការចូលរួមយ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. និងសប្បុរសជននានា មិនថាតិចក្តី ច្រើនក្តី គឺបានបង្ហាញពីឆន្ទៈ និងស្មារតីសាមគ្គីយ៉ាងមុតមាំក្នុងនាមមហាគ្រួសារខែ្មរ គឺតែងតែចេះជួយគ្នាក្នុងគ្រាលំបាក៕





