ម្ចាស់កម្មវិធី «The Ellen DeGeneres Show» ឆ្លងកូវីដ-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ ពិធីការិនីកម្មវិធីជជែកកម្សាន្ត និងជាតារាកំប្លែងអាមេរិកដ៏ល្បី លោកស្រី Ellen DeGeneres និងជាម្ចាស់កម្មវិធី«The Ellen DeGeneres Show» បានប្រកាសនៅថ្ងៃព្រហស្បហ៍នេះថា ខ្លួនបានតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែសុខភាពមិនមានអ្វីធ្ងន់ធ្ងរឡើយពោលគឺនៅមានសុខភាពធម្មតា។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី Ellen DeGeneres បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា «ខ្ញុំចង់ឱ្យគ្រប់គ្នាដឹងថា ខ្ញុំបានតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែជាសំណាង សុខភាពខ្ញុំមិនមានអ្វីធ្ងន់ធ្ងរឡើយ»។ លោកស្រីបន្ថែមថា «ខ្ញុំនឹងជួបជាមួយនឹងទស្សនិកជន ក្រោយពេលឈប់សម្រាក សូមថែរក្សាសុខភាព និងមានសុវត្ថិភាព»។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Telepictures បានឱ្យដឹងថាការថតកម្មវិធីទូរទស្សន៍ របស់លោកស្រី Ellen DeGeneres នឹងត្រូវផ្អាករហូតដល់ខែមករា៕

អត្ថបទដែលជាប់ទាក់ទង
ធនាគារនានាចាប់ផ្តើមបង្កើតគណនី ​ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្នុងការបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ​
ព័ត៌មានជាតិ
អ៊ីស្រាអែល និងម៉ារ៉ុក យល់ព្រមបង្កើតទំនាក់ទំនងការទូតពេញលេញ, លោក ដូណាល់ ត្រាំ ថាជា «របកគំហើញដ៏ធំមួយសម្រាប់សន្តិភាពនៅមជ្ឈឹមបូព៌ា»
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា ​និងសមាជិកទាំងអស់ ​បរិច្ចាគប្រាក់ខែរៀងៗខ្លួន​ជាង​ ១០០លានរៀល​ ​ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
ឈ្មោះនិងរូបថតឯកឧត្តម នេត សាវឿន ​ត្រូវបានគេបន្លំប្រើក្នុងប្រព័ន្ធ Telegram ​យកទៅបញ្ជាដឹកនាំកម្លាំងផ្សេងៗ​
ព័ត៌មានជាតិ
កូរ៉េខាងត្បូង នឹងបន្ថែមកម្លាំងយោធា នៅក្រុងសេអ៊ូល ដើម្បីជួយដល់បុគ្គលិកពេទ្យជួរមុខ ស្របពេលករណីឆ្លងកូវីដ-១៩បានកើនឡើងគួរឱ្យបារម្ភ
ព័ត៌មានជាតិ
ជម្លោះគ្រួសារ២ ​អាជ្ញាធរខណ្ឌដង្កោចេញមុខវែកញែកខុសត្រូវហើយ! ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី