បិទសណ្ឋាគារ ចម្ប៉ា ពេជ្រ នៅខេត្តក្រចេះ​ មនុស្ស​ចំនួន ៧១​នាក់ ត្រូវ​​បាន​​យក​​សំណាក​ ដើម្បីធ្វើតេស្ដរកកូវិដ-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ បានសម្រេចបិទសណ្ឋាគារ និងភោជនីយដ្ឋាន យីហោ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ នៅជិតសាលាស្រុកស្នួល ជាបណ្តោះអាសន្ន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០​។ នៅថ្ងៃទី១០ធ្នូនេះ បុគ្គលិកសរុបចំនួន ៧១នាក់ ត្រូវបានយកសំណាក ដើម្បីធ្វើតេស្ដរកកូវិដ-១៩។

ការបិទសណ្ឋាគារ និងភោជនីយដ្ឋានមួយកន្លែងខាងលើនេះ គឺធ្វើឡើងកាលពីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០​ បន្ទាប់ពីរកឃើញថា មានបុរសឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ។ បុរសនោះ បានទៅស្នាក់នៅមួយយប់ នៅសណ្ឋាគារ ចម្ប៉ា ពេជ្រ កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ។

​លោក ឈុន មករា អនុប្រធានផ្នែកបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរ​សុខាភិបាល ខេត្តក្រចេះ បានអោយដឹងថា សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារ មួយនេះ សរុបមានចំនួន ៧១នាក់ ហើយថ្ងៃនេះ ក្រុមការងារ បានយកសំណាកទៅធ្វើតេស្ត លើកទី១ នឹងទទួលបានលទ្ធផលនៅថ្ងៃស្អែក។

​​ម្ចាស់ និងបុគ្គលិកទាំង ៧១នាក់ គឺក្រុមការងារតម្រូវឲ្យធ្វើចក្តាឡីស័ក និងស្នាក់នៅខាងក្នុងសណ្ឋាគារនេះ ក្នុងរយៈពេល ១៤ថ្ងៃ​ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា យ៉ាងតិច ២ម៉ែត្រ និងមិនត្រូវរស់នៅប្រមូលផ្តុំគ្នាឡើយ។

សម្រាប់ការទំនាក់ទំនង់ជាមួយ​សាច់ញាតិ បងប្អូន មិត្តភក្តិ ឬទិញម្ហូបអាហារ ត្រូវទាក់ទង់គ្នា តាមរយៈទូរសព្ទ័ជាមួយអ្នកនៅខាងក្រៅ មិនអាចទាក់ទងគ្នាផ្ទាល់បានឡើយ ដើម្បីរក្សាសុវត្ដិភាព និងជាការអនុវត្តន៍តាម​សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
ម្ចាស់កម្មវិធី «The Ellen DeGeneres Show» ឆ្លងកូវីដ-១៩
ព័ត៌មានជាតិ
យុវជន ស.ស.យ.ក. ទូទាំងប្រទេសបានថវិកា ​១២ម៉ឺន៥ពាន់ដុល្លារ ​ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ​មានករណីអ្នកធ្វើចត្តាឡីស័កម្នាក់នៅសណ្ឋាគារ ឡុង លីវ ​លោតពីជាន់ទី៥មក ដោយសារ....​
ព័ត៌មានជាតិ
គ្រឿងញៀនឆ្លងដែនពីថៃចូលមកកម្ពុជា ៥០គីឡូក្រាម ​ត្រូវបានបង្ក្រាប​​នៅចំណុចក្បែរវិមានឈ្នះឈ្នះ​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​
ព័ត៌មានជាតិ
(សូមប្រុងប្រយ័ត្ន)៖ សារបញ្ឆោតចម្លងមេរោគកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី