(សូមប្រុងប្រយ័ត្ន)៖ សារបញ្ឆោតចម្លងមេរោគកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ កាលពីប៉ុន្មានម៉ោងមុននេះ ក្រុមការងារទទួលបានព័ត៌មានស្តីពីករណីចែករំលែកសារកម្មវិធី Telegram ដោយធ្វើការបន្លំអត្តសញ្ញាណជាថ្នាក់ដឹកនាំក្នុងគោលបំណងចម្លងមេរោគកុំព្យូទ័រ។

បន្ទាប់ពីការវិភាគបឋមលើឯកសារមេរោគ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាឯកសារ ក្នុងសារដែលបានចែករំលែកនោះមានបង្កប់នូវកូដមេរោគ (Malicious Code) ដែលមានគោលបំណងដូចខាងក្រោម៖

- អូសទាញជនរងគ្រោះទាញយកឯកសារ ZIP File ដែលមានបង្កប់មេរោគ EXE ដែលបានផ្ញើមកកាន់ប្រអប់សារ Telegram

- នៅពេលចុចលើឯកសារ "Document.docx~.exe" វានឹងថតចម្លង និងដំណើរការឯកសារ "chrome.dll"

- ឯកសារ DLL បង្កប់នូវកូដមេរោគ បញ្ចូលក្នុង Rundll32 Process (Injection) និងឯកសារមួយចំនួនក្នុងម៉ាស៊ីកុំព្យូទ័ររងគ្រោះ (ឧទាហរណ៍៖ ឯកសារ chrome.dll ទៅកាន់ Drive C និងឯកសារ COVID.html ទៅកាន់ទីតាំង Tempory ។ល។)

- មេរោគធ្វើការបើកកម្មវិធីផ្ទាំងអ៊ីនធឺណេត (IExplorer) និងបង្ហាញពីព័ត៌មានអំពីមេរោគកូវីដ១៩ និងវ៉ាក់សាំងនៅអាមេរិក ដែលជាអត្ថបទទាញចេញពីឯកសារ COVID.html

- វាជាប្រភេទមេរោគ Trojan Horse (Generic.ml) ដែលមានសមត្ថភាពអនុញ្ញាតការបញ្ជាកុំព្យូទ័រពីចម្ងាយ (Remote Access) និងលួចយករាល់ព័ត៌មាន ដែលជនរងគ្រោះបានវាយលេីក្តារចុច Keyboard (Keylogger)

- មេរោគប្រភេទនេះ តែងតែចម្លងដោយប្រើប្រាស់អ៊ីម៉ែលជាមួយការភ្ជាប់ឯកសារមេរោគ (Email Phishing) ឬការផ្ញើឯកសារមេរោគ តាមបណ្តាកម្មវិធីទំនាក់ទំនងសង្គម (Messenger) ជាដើម។

ដើម្បីការពារខ្លួនពីល្បិចបញ្ឆោតខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំចុចតំណភ្ជាប់ ឬឯកសារសង្ស័យ ដែលទទួលបានក្នុងប្រអប់សារអ៊ីម៉ែល ឬសារកម្មវិធីទំនាក់ទំនងសង្គម (ឧទាហរណ៍៖ កម្មវិធី Telegram Messenger ។ល។) ជៀសវាងការទាញយក ឬដំឡើងឯកសារមេរោគ។ ម្យ៉ាងវិញទៀត សូមអ្នកធ្វើការដំឡើង ធ្វេីបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគ និងស្កេនមេរោគក្នុងម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ៕ ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

អត្ថបទដែលជាប់ទាក់ទង
ជម្លោះគ្រួសារ២ ​អាជ្ញាធរខណ្ឌដង្កោចេញមុខវែកញែកខុសត្រូវហើយ! ​
ព័ត៌មានជាតិ
ម្ចាស់កម្មវិធី «The Ellen DeGeneres Show» ឆ្លងកូវីដ-១៩
ព័ត៌មានជាតិ
យុវជន ស.ស.យ.ក. ទូទាំងប្រទេសបានថវិកា ​១២ម៉ឺន៥ពាន់ដុល្លារ ​ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ​មានករណីអ្នកធ្វើចត្តាឡីស័កម្នាក់នៅសណ្ឋាគារ ឡុង លីវ ​លោតពីជាន់ទី៥មក ដោយសារ....​
ព័ត៌មានជាតិ
គ្រឿងញៀនឆ្លងដែនពីថៃចូលមកកម្ពុជា ៥០គីឡូក្រាម ​ត្រូវបានបង្ក្រាប​​នៅចំណុចក្បែរវិមានឈ្នះឈ្នះ​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី