នាយឧត្តមសេនីយ៍ សៅ សុខា ​ជំរុញឲ្យអនុវត្តបទបញ្ជាទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល  ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ 

ដំណើរការកិច្ចប្រជុំនេះ ប្រើប្រាស់តាមមធ្យោបាយប្រព័ន្ធសន្និសីទវីដេអូ និងតាមប្រព័ន្ធ ZOOM ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន២៤ខេត្ត។ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ១២៧ ស.ស.រ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ 

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តធ្វើការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ជាពាក់ព័ន្ធនឹងធនធានធម្មជាតិ។ ជាមួយគ្នានោះ បានពង្រឹងយន្តការថ្នាក់រាជធានី ខេត្ត ប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់។ គណៈកម្មការជាតិ បានបន្តអនុវត្តនូវភារកិច្ច ដោយបានដាក់ចេញនូវវិធានការម៉ឺងមាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង
លោក កឹម សុខា អ្នកនយោបាយប្រឆាំង ​គាំទ្រផែនការរបស់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ​
ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ​អនុម័តគម្រោង រោងចក្រអគ្គិសនីធ្យូងថ្ម ​៧០០មេហ្គាវ៉ាត់​ តម្លៃ១ពាន់លានដុល្លារ នៅខេត្តកោះកុង​
ព័ត៌មានជាតិ
«ទីណាមានទឹក ទីនោះមានត្រី» តែឥលូវសំរាមក្នុងទឹកច្រើនជាងត្រី!​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​ធ្វើតេស្តលើក ទី២ អវិជ្ជមាន​
ព័ត៌មានជាតិ
នោះភ្នាក់ងារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក បានព្រមានឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំ (Phishing) ធ្វើជាក្រុមហ៊ុន Zoom
ព័ត៌មានជាតិ
សម្តេចពញាចក្រី ហេង សំរិន ​ប្រកាស បរិច្ចាគប្រាក់បៀវត្សរ៍ ​៨លានរៀលក្នុង១ខែ ​រយៈពេល៦ខែ ​សម្រាប់ចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី