រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​ធ្វើតេស្តលើក ទី២ អវិជ្ជមាន​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពញ)៖ ឯកឧត្តម កើត រិទ្ធ ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បាន​បញ្ជាក់ថា​ តាមរយៈ​ការធ្វើ​តេស្ត​លើ​សំណាក​លើក​ទី​២​ ​ដើម្បី​រក​មេរោគ​កូ​វីដ​១៩ លទ្ធផល​គឺ​អវិជ្ជមាន​។​

សាររបស់ឯកឧត្តម​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផ្ញើ​ជូន​ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសាធារណ​ជន នៅថ្ងៃទី៨ ខែធ្នូនេះ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ យ៉ាដូច្នេះថា៖ «យោងតាមព័ត៌មានដែលខ្ញុំទទួលបានពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅមុននេះបន្តិច បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី២ របស់ខ្ញុំនៅថ្ងៃនេះ (ថ្ងៃទី៧ ខែធ្នូ) គឺអវិជ្ជមានជំងឺកូវីដ-១៩»។ 

ឯកឧត្តមបានបន្តថា៖ «ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវនៅបន្តរស់នៅដោយឡែកតាមវិធានចត្តាឡីស័ក និងបន្តធ្វើតេស្តតាមការកំណត់របស់ក្រសួងសុខាភិបាល ជាបន្តទៀត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវជាថ្មីដល់អ្នកដែលមានការពាក់ព័ន្ធក្នុងទំនាក់ទំនងជាមួយខ្ញុំ ទាំងដោយផ្ទាល់ ទាំងដោយប្រយោល សូមបន្តធ្វើចត្តាឡីស័ក និងអនុវត្តវិធានសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរួមគ្នាការពារក្រុមគ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង ពីការឆ្លងនៃជំងឺកូវីដ-១៩»។ 

ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមទៀតថា៖ «ខ្ញុំសូមសម្តែងនូវមូលវិចារដ៏ថ្លៃថ្លា និងការអរគុណដ៏ជ្រាលជ្រៅជូនចំពោះសហការីទាំងអស់ ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយ ដែលបានសម្តែងក្តីបារម្ភចំពោះសុខភាពរបស់ខ្ញុំ , បានសួរសុខទុក្ខ ក៏ដូចជាផ្ញើសារជូនពរដល់ខ្ញុំ ក្នុងរយៈពេលដែលខ្ញុំធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងមក។ សូមជូនពរសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា! សូមអរគុណ!»៕

អត្ថបទដែលជាប់ទាក់ទង
ឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ឧកញ៉ា លីហួរ និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
BEST TV: លោកអ្នកដឹងទេ! តើវ៉ាក់សាំងកូវីដ១៩ ក្នុង១ដូសមានតម្លៃប៉ុន្មាន?( Videio )
ព័ត៌មានជាតិ
លោក កឹម សុខា អ្នកនយោបាយប្រឆាំង ​គាំទ្រផែនការរបស់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ​
ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ​អនុម័តគម្រោង រោងចក្រអគ្គិសនីធ្យូងថ្ម ​៧០០មេហ្គាវ៉ាត់​ តម្លៃ១ពាន់លានដុល្លារ នៅខេត្តកោះកុង​
ព័ត៌មានជាតិ
«ទីណាមានទឹក ទីនោះមានត្រី» តែឥលូវសំរាមក្នុងទឹកច្រើនជាងត្រី!​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី