ឧកញ៉ា លីហួរ និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឧកញ៉ា លីហួរ និងលោកជំទាវ ស៊ាង លីម អគ្គនាយកក្រុមហ៊ុនលីហួរគ្រុប នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថវិកាចំនួន២០០,០០០ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅកម្ពុជា។

សូមជម្រាបថា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាន និងដាក់ឲ្យប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់ឲ្យប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ១លានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេច បានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង
មេបក្សនយោបាយ២បរិច្ចាគថវិកាចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
ព័ត៌មានជាតិ
BREAKING NEWS: សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ថវិកាទទួល ពីសប្បុរសជន បានជាង៣០ លានដុល្លារហើយ
ព័ត៌មានជាតិ
ញាក់សាច់!! ទិញចូលឡានចាស់ ផ្លាស់យកឡានថ្មីជាមួយ Jaguar Land Rover Cambodia
ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ជូនដំណឹងដល់មន្រ្តីរបស់ខ្លួន ដែលមានបំណងបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឲ្យសារព័ត៌មាន ​និងអ្នកប្រើបណ្តាញសង្គម ​ពិចារណាក្នុងការចែកចាយព័ត៌មានមិនពិត
ព័ត៌មានជាតិ
ឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី