មេបក្សនយោបាយ២បរិច្ចាគថវិកាចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ មេគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលចំនួន២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា​ចូលរួមជា​មួយ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញ​វ៉ា​ក់​​សាំ​ង​​ប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ 

មេគណបក្សនយោបាយទាំង២នោះរួមមាន៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស​យុវជន​កម្ពុជា បានបរិច្ចាគថវិកាចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ចំនួន១ពាន់ដុល្លារអាមេរិក។ និងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានបរិច្ចាគថវិកាចូ​លរួមជា​មួយ​ស​ម្ដេចតេ​ជោ ហ៊ុន សែន ចំនួន៥ពាន់ដុល្លារអាមេរិក។ 

សូមជម្រាបដែរ ថា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះលោក កឹម សុខា អតីតប្រធាន​នៃអតីត​គណបក្សសង្រ្គោះជាតិ ក៏បានប្រកាសគាំទ្រចំពោះផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់​ចេញ​ដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការត្រៀមទិញវ៉ាក់សាំងកូវីដ១៩ ដើម្បី​ចាក់ជូនប្រ​ជា​ពល​រដ្ឋ​កម្ពុជាដោយឥតគិតថ្លៃផងដែរ៕ 

អត្ថបទដែលជាប់ទាក់ទង
ប្រធានគណៈមេធាវី អំពាវនាវដល់សមាជិករបស់ខ្លួន និងមេធាវីកម្មសិក្សា ចូលរួមបរិច្ចាគថវិកាជាមួយសម្ដេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
ព័ត៌មានជាតិ
ក្រុមហ៊ុន​បុរី ប៉េង ហួត បរិច្ចាគ ៣​លាន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩
ព័ត៌មានជាតិ
TOP NEWS: រដ្ឋាភិបាលចិនកោះហៅទូតអាមេរិក សាកសួរជុំវិញបញ្ហាអាមេរិករិតត្បិតទិដ្ឋការសមាជិកបក្សកុម្មុយនិស្តចិន
ព័ត៌មានជាតិ
ឧកញ៉ា គិត សែនសូរិយ៉ា និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ឧកញ៉ា កុក អាន និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី