សម្តេចពញាចក្រី ហេង សំរិន ​ប្រកាស បរិច្ចាគប្រាក់បៀវត្សរ៍ ​៨លានរៀលក្នុង១ខែ ​រយៈពេល៦ខែ ​សម្រាប់ចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។

ការប្រកាសរបស់សម្តេច ហេង សំរិន បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០​ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចបានបញ្ជាក់ថា ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង
BEST TV: លោកអ្នកដឹងទេ! តើវ៉ាក់សាំងកូវីដ១៩ ក្នុង១ដូសមានតម្លៃប៉ុន្មាន?( Videio )
ព័ត៌មានជាតិ
លោក កឹម សុខា អ្នកនយោបាយប្រឆាំង ​គាំទ្រផែនការរបស់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ​
ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ​អនុម័តគម្រោង រោងចក្រអគ្គិសនីធ្យូងថ្ម ​៧០០មេហ្គាវ៉ាត់​ តម្លៃ១ពាន់លានដុល្លារ នៅខេត្តកោះកុង​
ព័ត៌មានជាតិ
«ទីណាមានទឹក ទីនោះមានត្រី» តែឥលូវសំរាមក្នុងទឹកច្រើនជាងត្រី!​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​ធ្វើតេស្តលើក ទី២ អវិជ្ជមាន​
ព័ត៌មានជាតិ
នោះភ្នាក់ងារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក បានព្រមានឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំ (Phishing) ធ្វើជាក្រុមហ៊ុន Zoom
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី