(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីការប្រកួតប្រជែងរចនារូបភាព និងសារក្នុងព្រឹត្តិការណ៍យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី។ របៀបចូលរួម៖ទី១. ជ្រើសរើសសារណាមួយ ក្នុងចំណោមសារដែលបានផ្ដល់ជូន និងរចនាជាមួយរូបភាពផ្ទាល់ខ្លួន(ដែលសមរម្យ)។ ទី២. ភ្ជាប់ឃ្លានៅផ្នែកខាងក្រោម ថា”ខ្ញុំចូលរួមយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្ត្រី”។ ទី៣. ផ្ញើចូលប្រអប់សារផេក របស់ក្រសួង(រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា មុនម៉ោង៥ល្ងាច)។
សម្រាប់កម្មវិធីប្រកួតប្រជែង៖ទី១. ក្រុមការងារ នឹងបង្ហោះរូបភាពដែលបានរចនានៅថ្ងៃទី១ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ ទី២. កម្មវិធីជ្រើសរើស រូបភាពដែលទទួលបានការចូលចិត្ត(Like)ច្រើនចំនួន៥នាក់។ រង្វាន់សម្រាប់ជ័យលាភី គឺទឹកប្រាក់ពី១៥០ដុល្លារ ដល់៣៥០ដុល្លារ និងរង្វាន់លើកទឹកចិត្តផ្សេងទៀត។
សូមជម្រាប ថា កម្មវិធីការប្រកួតប្រជែងរចនារូបភាព និងសារក្នុងព្រឹត្តិការណ៍យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនេះ រៀបចំឡើងតាមរយៈកម្មវិធីដំណើរឆ្ពោះទៅមុខ ដើម្បីសមភាពយេនឌ័ររបស់ក្រសួងកិច្ចការនារី (MoWA LWGE Program) និងគាំទ្រដោយស្ថានទូតស៊ុយអ៊េត - Embassy of Sweden in Phnom Penh និង UNDP Cambodia៕





