ក្រុមហ៊ុ​ន Moderna កំពុងស្នើសុំការអនុញ្ញាតពី FDA ដើម្បីឱ្យវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ខ្លួនអាចប្រើប្រាស់បាន​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna នឹងដាក់ពាក្យស្នើសុំការអនុញ្ញាតជាបន្ទាន់ ពីរដ្ឋបាលចំណីអាហារនិងឱសថ (FDA) សម្រាប់ដាក់ឱ្យវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួនប្រើប្រាស់ បន្ទាប់ពីការសិក្សារបស់ពួកគេមានលទ្ធផលវិជ្ជមាន។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមហ៊ុន Moderna បានចេញសេចក្តីថ្លែងការណ៍នេះ ក្រោយការតេស្តសាកល្បងបានបង្ហាញថា បេក្ខជនវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាព ៩៤.១% និងគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរណាមួយ ត្រូវបានរកឃើញអំឡុងពេលសាកល្បងនោះឡើយ ជាពិសេសមានប្រសិទ្ធភាព ១០០% ក្នុងប្រឆាំងនឹងអាការៈធ្ងន់ធ្ងរ។

សូមរំលឹកថាក្រុមហ៊ុន Moderna គឺជាក្រុមហ៊ុនផលិតឱសថទី២ របស់អាមេរិក បន្ទាប់ពីក្រុមហ៊ុន Pfizer ដែលដាក់ពាក្យស្នើសុំទៅរដ្ឋបាលចំណីអាហារនិងឪសថ (FDA) ដើម្បីសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង
សូមទស្សនាវីដេអូដំរីកំសត់ KaaVan រាយការណ៍ដោយអ្នកនាង អាន ស្រីណែត
ព័ត៌មានជាតិ
អ្នកវិភាគអាមេរិក និយាយថា ចិនបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់មេដឹកនាំកូរ៉េខាងជើង
ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ​ចាត់ទុក យុទ្ធនាការប្រជាធិបតេយ្យ ​និងសិទ្ធិមនុស្សរបស់ទូតអាមេរិកថា​ ល្អ តែខុសកាលៈទេសៈ​
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ​​ជូនយោបល់បន្ថែម ដើម្បីចូលរួមជួយការពារការរាលដាលជំងឺកូវីដ១៩​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ នេត សាវឿន ​ចេញបញ្ជាឲ្យប៉ូលិសចរាចរណ៍ផ្អាកផាកពិន័យ ​ជាបណ្តោះអាសន្ន ​តែត្រូវបន្តជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ​ ណែនាំថ្មី ​ដើម្បីឲ្យសិស្សថ្នាក់ទី១២រៀនសូត្រ ​ត្រៀមប្រឡងបាក់ឌុបសម័យប្រឡង ២១ ធ្នូ ២០២០​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី