អ្នកពុល​ស្រាស នៅ​ខេត្តកំពង់ឆ្នាំង កើនឡើង​ដល់ ៣៣ នាក់ បញ្ជូន ៤​នាក់ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​លើកឡើងថា គិត​ត្រឹម​ម៉ោង ១៨:០០​នាទី ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មាន​អ្នកមាន​អាការ​:​ពុល ១១ នាក់ (​ស្រី ១​នាក់​) និង​នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍ មាន​បុរស​ចំនួន ២២​នាក់ កំពុង​សង្គ្រោះ​បឋម​។ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង កំពុង​បញ្ជូន​អ្នកមាន​អាការ​:​ពុល​ធ្ងន់​ចំនួន ៤​នាក់ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​។ 

​សូម​រម្លឹកថា នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ករណី​សង្ស័យ​ពុល​ស្រាស បានកើត​ឡើង ក្នុងចំណោម​អ្នក ដែល​បាន​ធូរស្រាល​ពី​ពុល​ហេតុការណ៍​សង្ស័យ​ពុល ដោយសារ​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ហេតុការណ៍​ពុល​ស្រាស​នោះ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា អ្នក ដែល​បាន​ធូរស្រាល​ពី​ពុល​ហេតុការណ៍​សង្ស័យ​ពុល ដោយសារ​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​អ្នក​ដែល​បាន​ស្លាប់​ម្នាក់ ពី​ហេតុការណ៍​សង្ស័យ​ពុល​ថ្នាំ​បាញ់​នេះ​។ ករណី​សង្ស័យ​ពុល​ស្រាស​នេះ បាន​បណ្តាល​ឲ្យ​មាន​ស្លាប់បាត់​បង់ជីវិត​ម្នាក់​ផងដែរ​។ 

​លោកជំទាវ ឱ វណ្ណឌី​ន បន្ថែមថា ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់​ក្រុមការងារ​ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួម​ដំណើរ​ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ហុក គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​លោក​វេជ្ជបណ្ឌិត ង៉ូ​វ កាង អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងសុខាភិបាល ធ្វើដំណើរ​ចុះជួយ​ពិនិត្យ និង​អន្តរាគមន៍​ជួយ​ជាបន្ទាន់ ដោយ​តម្រូវ​ឲ្យ​ធ្វើដំណើរ​ទាំងយប់​នេះ និង​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង ដើម្បី​បញ្ឈប់​ការលក់ និង​ចែកចាយ​ស្រាស​នោះ ជាបន្ទាន់​ផងដែរ​។ 

​លោកជំទាវ ឱ វណ្ណឌី​ន បន្ថែមថា បច្ចុប្បន្ន អ្នក​សង្ស័យថា ពុល​ស្រា​ចំនួន ០៤​នាក់ (​ស្រី ២​នាក់ និង​ប្រុស ២​នាក់​) មាន​សភាព​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​។  

​លោកជំទាវ ឱ វណ្ណឌី​ន បានប្រកាស​អំពាវនាវ សូម​បងប្អូន​ទាំងអស់ កុំ​ពិសារ​ស្រាស ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​។ 

​សូម​រម្លឹកថា ករណី​អ្នក​សង្ស័យ​ពុល ដោយសារ​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ជនរងគ្រោះ​ចំនួន ១៣​នាក់ ( ស្រី ៨​នាក់ និង​ប្រុស ៥​នាក់ ) ដែលមាន​អាយុ​ពី ៤​ឆ្នាំ ដល់ ៥៣​ឆ្នាំ ដោយមាន​ស្លាប់​ចំនួន ២​នាក់ ( ស្រី​ទាំងពីរ​នាក់ ) និង​អ្នក​សម្រាក​នៅ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ចំនួន ១០​នាក់ ក្នុងនោះ​មាន​បុរស ១​នាក់ មាន​សភាព​ធ្ងន់​៕  

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: សារសំឡេង សម្តេចតេជោ ហ៊ុន សែន ណែនាំជុំវិញការរកឃើញករណីឆ្លងកូវីត១៩ លើភរិយាថ្នាក់ដឹកនាំពន្ធនាគារនៃក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអ្នកពាក់ព័ន្ធករណីកូវីដ១៩ថ្មី ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ដោយសុំនៅក្នុងផ្ទះបើគ្មានភារៈកិច្ចចេញក្រៅ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ជា​លើក​ទី​ដំបូង នៅ​កម្ពុជា ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​! SWIFT NEWS ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
ព័ត៌មានជាតិ
Breaking News៖ នៅ​ថ្ងៃទី​២៨​វិច្ឆិកា​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​
ព័ត៌មានជាតិ
លោកជំទាវ យក់ សម្បត្តិ៖ ក្រុមគ្រូពេទ្យ ចេញធ្វើការទាំងយប់ ដើម្បីយកអ្នកជំងឺ និងអ្នកពាក់ព័ន្ធកូវីដ១៩ មកព្យាបាល និងធ្វើតេស្ត នៅភ្នំពេញ និងនៅសៀមរាប
ព័ត៌មានជាតិ
ផ្សារអ៊ីអន ១ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយស្ត្រីខ្មែរម្នាក់ ត្រូវបានរកឃើញកើតជំងឺកូវីដ១៩​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី