(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ព្រះពិធីយាងដង្ហែព្រះអដ្ឋិ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ជាទីគោរពដ៏ខ្ពង់ខ្ពស់ យាងចាកចេញពីព្រះដំណាក់រាជធានីភ្នំពេញ មកគង់ប្រថាប់នាព្រះវិហារ ក្នុងវត្តមហានន្ទិយនេរញ្ចរារាមនិវេទ រហូតដល់ឆ្នាំ២០២១ ទើបប្រារព្ធព្រះពិធីយាងព្រះអដ្ឋិ ស្តេចគង់ប្រថាប់ក្នុងព្រះចេតិយដែលបានកសាង ក្នុងបរិវេណអារាមនេះស្របតាមព្រះបំណង។
ព្រះពិធីនេះមានការយាង និងអញ្ចើញចូលរួមដោយ ព្រះបុត្រា-បុត្រី នៃសម្តេចរាជបុត្រីព្រះរៀម ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំកំពូលក្រសួងព្រះបរមរាជវាំង លោកគ្រូ អ្នកគ្រូសាស្រ្តចារ្យ នាដការីនៃរបាំព្រះរាជទ្រព្យ ព្រមទាំងពុទ្ធបរិស័ទ្ធយ៉ាងច្រើនផងដែរ៕




