សម្ដេចក្រឡាហោម ស ខេង៖ ​មន្រ្តីពីរប្រភេទពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ​ត្រូវបានចាត់វិធានការតាមច្បាប់​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(មណ្ឌលគិរី)៖ ខេត្តមណ្ឌលគិរីដែលស្ដុកស្ដម្ភដោយធនធានធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាលនេះក៏ត្រូវបានក្រសួងបរិស្ថានរកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញក្រោមរូបភាពនានា ហើយដើម្បីដោះស្រាយបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដើម្បីពិនិត្យស្រាវជ្រាវករណីនេះ រហូតឈានទៅចាត់វិធានការលើមន្រ្តីមួយចំនួនស្របតាមច្បាប់ ខណៈករណីពាក់ព័ន្ធមួយចំនួនទៀតក៏កំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ពាក់ព័ន្ធនឹងមន្រ្តីដែលប្រឈមមុខនឹងបញ្ហាដែលបានកើតឡើងនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា មន្រ្តីទាំងនោះ មានពីរប្រភេទ គឺមន្រ្តីមុខងារសាធារណៈ និងមន្រ្តីជាប់ឆ្នោត។ សម្ដេចបានមានប្រសាសន៍ថា មន្រ្តីជាប់ឆ្នោត ដូចជាក្រុមប្រឹក្សាឃុំ ឬសមាជិកសភាថ្វីដ្បិតថាមិនបានដកចេញពីតួនាទីដូចមន្រ្តីមុខងារសាធារណៈ ប៉ុន្តែមន្រ្តីទាំងនោះក៏បានទទួលការពិន័យតាមនីតិវិធីច្បាប់ដែរ។ 

សម្ដេចបានគូសបញ្ជាក់ថា អ្វីដែលក្រុមការងារបានសម្រេចពាក់ព័ន្ធនឹងចំណាត់ការលើមន្រ្តីប្រព្រឹត្តខុសនោះ គឺជាការអនុវត្តតាមភារកិច្ចក្នុងនាមជាមន្រ្តីសាធារណៈ ជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាការធ្វើឡើងដោយផ្អែកលើផលប្រយោជន៍បុគ្គលណាមួយនោះទេ។ សម្ដេចបានសង្កត់ធ្ងន់ថា«ជាការធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍យើងទាំងអស់គ្នា និងដើម្បីកូនចៅយើងទៅថ្ងៃអនាគត....»។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តថា ឆ្លងតាមការសិក្សាស្រាវជ្រាវលើករណីនេះ មានការពាក់ព័ន្ធនឹងការនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ, កិច្ចសហការក្នុងការអនុវត្តច្បាប់ និងតាមដានត្រួតពិនិត្យពីក្រសួងស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅផ្ទៃក្នុងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ព្រមទាំងភាពស្អាតស្អំ និងមនសិការវិជ្ជាជីវៈរបស់មន្រ្តីរាជការ ភ្នាក់ងារកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមួយចំនួន។

ដើម្បីលើកកម្ពស់ការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមបានផ្ដល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំផែនការប្រើប្រាស់ដីធ្លីស្របតាមការរីកចំរើនរបស់ជាតិ, ការពង្រឹងមន្រ្តី និងអាជ្ញាធមានសមត្ថកិច្ច, ការចុះបញ្ជីដីធ្លី និងការដោះស្រាយទំនាស់ដីធ្លី, ការអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ជនជាដើមភាគតិច។ 

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ផ្ដល់ការណែនាំបន្ថែមទៀតដែរ អំពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ, ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសយន្តការច្រកចេញចូលតែមួយ, ការខិតខំប្រមូលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសការបហរមូល និងឆ្លើយតបតាមរយៈបណ្ដាញសង្គម ដោយមានយន្តការដោះស្រាយជាក់លាក់ និងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕


អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ដួង តារា ត្រូវបាន​ដំឡើង​ឋានៈ​ពី​អនុរដ្ឋលេខាធិការ ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​
ព័ត៌មានជាតិ
ដឹងទេ! បច្ចុប្បន្ន ​អ្នកប្រើប្រាស់អ៊ីធើណេត ​បណ្តាញសង្គម និងសេវាទូរស័ព្ទ ​កើនដល់ចំនួនប៉ុន្មានហើយ?​
ព័ត៌មានជាតិ
គតិពិចារណា! ហេតុអ្វីបានជាខ្ញុំក្រ?
ព័ត៌មានជាតិ
ដំណឹងល្អ! ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ​បើកហោះហើរឡើងវិញ ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ​
ព័ត៌មានជាតិ
ទូតបារាំង ​វាយតម្លៃ​ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​យោធាវ័យក្មេងកម្ពុជា​
ព័ត៌មានជាតិ
អង្គភាពជំនាញកម្ពុជា ​ពង្រឹងសន្តិសុខលើបណ្តាញអ៊ីនធើណេត ​និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី