ទូតបារាំង ​វាយតម្លៃ​ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​យោធាវ័យក្មេងកម្ពុជា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទាហានកងយោធពលខេមរភូមិន្ទចំនួនជាង១០០នាក់ បានចូលរួមពិធីប្រគល់សញ្ញាប័ត្រភាសាបារាំងនៅស្ថានទូតបារាំងប្រចាំកម្ពុជា។ 

ស្ថានទូតបារាំង បានលើកឡើងថា ទោះបីជាស្ថានភាពសិក្សាមិនអំណោយផលដោយសារ វិបត្តិជំងឺកូវីដ១៩ក្តី ពួកគេបានទទួលជោគជ័យក្នុងការប្រលងសញ្ញាប័ត្រភាសាបារាំង។ 

លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃ​ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ ភាសាបារាំងផ្តល់ដល់ទា​ហាន​ខាងលើនូវឱកាសពិសេសៗជាច្រើន មានដូចជាការបំពេញកម្មសិក្សាបណ្តុះបណ្តាលនៅប្រទេសបារាំង និងការកាន់មុខតំណែងបញ្ជាការនៅក្នុងប្រតិ​បត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ​(OMP)។ 

គួរកត់សម្គាល់ថា ប្រទេសកម្ពុជាខិតខំប្រឹងប្រែងក្នុងការគាំ​ទ្រការប្តេជ្ញាចិត្តរបស់ស្រ្តីយោធាវ័យក្មេង ដែលជាលក្ខណៈវិនិច្ឆ័យជ្រើសរើសមួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រតិបត្តិការ​រក្សាសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង
ស្ត្រី ២​នាក់ ស្លាប់ និង ១០​នាក់​ទៀត ចូល​ពេទ្យ​សង្គ្រោះបន្ទាន់ ក្នុងករណី​សង្ស័យ​ពុល​ទឹក ដោយសារ​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក នៅ​ខេត្តកំពង់ឆ្នាំង
ព័ត៌មានជាតិ
៥ ក្រសួង ដែល​ទទួលបាន​ថវិកា​ចំណាយ​ច្រើនជាងគេ នៅ​ឆ្នាំ​២០២១
ព័ត៌មានជាតិ
ឯកឧត្តម ដួង តារា ត្រូវបាន​ដំឡើង​ឋានៈ​ពី​អនុរដ្ឋលេខាធិការ ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​
ព័ត៌មានជាតិ
ដឹងទេ! បច្ចុប្បន្ន ​អ្នកប្រើប្រាស់អ៊ីធើណេត ​បណ្តាញសង្គម និងសេវាទូរស័ព្ទ ​កើនដល់ចំនួនប៉ុន្មានហើយ?​
ព័ត៌មានជាតិ
គតិពិចារណា! ហេតុអ្វីបានជាខ្ញុំក្រ?
ព័ត៌មានជាតិ
ដំណឹងល្អ! ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ​បើកហោះហើរឡើងវិញ ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី