(ភ្នំពេញ)៖ សិក្ខាសាលាអនឡាញ ស្តីពី សន្តិសុខបណ្តាញអ៊ីនធើណេត និងព័ត៌មាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញពីបច្ចុប្បន្នភាពសេវាអ៊ីធឺណេតក្នុងប្រទេសកម្ពុជា។
បើតាមរបាយការណ៍ សម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ តួលេខនៃការប្រើប្រាស់អ៊ីធើណេត និងបណ្តាញសង្គមគឺស្មើនឹង ៦០ភាគរយ ចំណែកការប្រើប្រាស់សេវាទូរស័ព្ទស្មើនឹង ១៣២ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុបប្រមាណ ១៦,៦លាននាក់។
របាយការណ៍ដដែលបានឲ្យដឹងថា អ្នកប្រើប្រាស់អ៊ីធឺណេត មានប្រមាណ ៩,៧លាននាក់ នៅឆ្នាំ២០២០ ពោលកើនឡើង១,៣លាននាក់ ស្មើនឹង ១៥ភាគរយ បៀបធៀបឆ្នាំ២០១៩។ រីឯអ្នកប្រើប្រាស់បណ្តាញសង្គម មានប្រមាណ ៩,៧លាននាក់ នៅឆ្នាំ២០២០ ពោលកើនឡើង១,៤លាននាក់ ស្មើនឹង១៧ភាគរយ បៀបធៀបឆ្នាំ២០១៩។ ដោយឡែក អ្នកប្រើប្រាស់សេវាទូរស័ព្ទមានប្រមាណ ២១,២៤លាននាក់ នៅឆ្នាំ២០២០ ពោលកើនឡើង ៧៦ ៥០០នាក់ ស្មើនឹង ៣,៧ភាគរយ បៀបធៀបឆ្នាំ២០១៩៕



