អង្គភាពជំនាញកម្ពុជា ​ពង្រឹងសន្តិសុខលើបណ្តាញអ៊ីនធើណេត ​និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជាមានការកើនឡើង ទន្ទឹមនឹងនេះការយល់ដឹងអំពីហានិភ័យ យន្តការច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ហើយមានបទល្មើសបច្ចេកវិទ្យាជាច្រើនដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសការរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយមើលឃើញនូវចំណុចនេះ និងដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់មន្ត្រី អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាអនឡាញ ស្តីពី "សន្តិសុខបណ្តាញអ៊ីនធើណេត និងព័ត៌មាន" នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

សិក្ខាសាលាតាមអនឡាញនេះ ត្រូវបានរៀបចំឡើង និងសម្របសម្រួលដោយនាយកដ្ឋានព័ត៌មានវិទ្យា ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី សិក្ខាកាមសរុបជាង២៥០រូបមកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះទាំង១១ របស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា ចំនួននៃអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណែត មានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យមានការវិវត្តថ្មីទាំងក្នុងការបំពេញការងារ និងការសិក្សាផងដែរ ដោយសារការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានេះ បង្កលក្ខណៈងាយស្រួល និងមានផលវិជ្ជមានច្រើន ក៏ប៉ុន្តែក៏ផ្ដល់នូវចំណុចអវិជ្ជមាន និងហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ។ ហេតុដូចនេះ ការរៀបចំសិក្ខាសាលានេះគឺដើម្បីបណ្ដុះបណ្ដាលអ្នកប្រើប្រាស់ឲ្យជៀសវាងនូវកំហុសនានាក្នុងការប្រើប្រាស់។ 

ឯកឧត្តមបានលើកឡើងថា កន្លងមក ធ្លាប់មានករណីបទល្មើសបច្ចេកវិទ្យាមួយចំនួនបានកើតឡើងដល់អ្នកប្រើប្រាស់ រួមមានការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណែត និងការគំរាមហំហែងដោយប្រើប្រាស់បច្ចេកវិទ្យាផងដែរ ប៉ុន្តែ ស្ថាប័ន អង្គភាពពាក់ព័ន្ធបានចាត់វិធានការគ្រប់គ្រង ក៏ដូចជាអប់រំដល់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹងបញ្ហានេះបានយ៉ាងល្អប្រសើរ។

ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមថា បច្ចុប្បន្ន របៀបរបបការងារមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាច្រើន ហើយលទ្ធភាពនៃការប្រើប្រាស់បច្ចេក​វិទ្យា​អាចជំរុញឲ្យមានការអនុវត្តការងារបែបរដ្ឋបាលអេឡិចត្រូនិកក្នុងពេលឆាប់ខាងមុខ ក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលជាគំរូមួយស្របតាមស្មារតីរបស់រាជរដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មរដ្ឋបាលតាមបែបបច្ចេកវិទ្យាជាមួយប្រទេសអាស៊ានផ្សេងទៀត នាពេលអនាគត៕


អត្ថបទដែលជាប់ទាក់ទង
៥ ក្រសួង ដែល​ទទួលបាន​ថវិកា​ចំណាយ​ច្រើនជាងគេ នៅ​ឆ្នាំ​២០២១
ព័ត៌មានជាតិ
ឯកឧត្តម ដួង តារា ត្រូវបាន​ដំឡើង​ឋានៈ​ពី​អនុរដ្ឋលេខាធិការ ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​
ព័ត៌មានជាតិ
ដឹងទេ! បច្ចុប្បន្ន ​អ្នកប្រើប្រាស់អ៊ីធើណេត ​បណ្តាញសង្គម និងសេវាទូរស័ព្ទ ​កើនដល់ចំនួនប៉ុន្មានហើយ?​
ព័ត៌មានជាតិ
គតិពិចារណា! ហេតុអ្វីបានជាខ្ញុំក្រ?
ព័ត៌មានជាតិ
ដំណឹងល្អ! ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ​បើកហោះហើរឡើងវិញ ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ​
ព័ត៌មានជាតិ
ទូតបារាំង ​វាយតម្លៃ​ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​យោធាវ័យក្មេងកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី