អបអរសាទរ! ម្ចាស់មកុដកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ បានទៅលើ ពិធីការិនី រ៉េត សារីតា​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញហើយ កញ្ញាឯកចក្រវាលកម្ពុជាសម្រាប់ឆ្នាំ២០២០នោះគឺកញ្ញា រ៉េត សារីតា ពាក់ស្លាកលេខ១៨ ដោយកញ្ញាបានផ្តួលបេក្ខភាព១៩រូបផ្សេងទៀត។

កញ្ញា រ៉េត សារីតា អាយុ២៤ឆ្នាំ មានកម្ពស់១.៦៨សង់ទីម៉ែត្រ ជាតារាសម្តែង និងជាពិធីករទូរទស្សន៍។ សារីតាត្រូវបានគេស្គាល់ថាជាបុគ្គលដ៏ក្លាហានដែលនិយាយលើសុខភាពផ្លូវភេទនិងបន្តពូជក្នុងចំណោមយុវវ័យ ចាប់ពីកម្មវិធីស្នេហា៩។ សារីតាធ្លាប់ទទួលបានពានរង្វាន់យុវជនឆ្នើមប្រចាំឆ្នាំ ២០១៥ ពីអង្គការUNFPA ផងដែរ។

កញ្ញាជាបេក្ខភាពមួយរូបដែលមហាជនជាច្រើនរំពឹងទុកថា មានសមត្ថភាពខ្ពស់ក្នុងការក្លាយជាបវកញ្ញាតំណាងកម្ពុជា ក្នុងការប្រកួត Miss Universe 2020 ខាងមុខនេះ៕



អត្ថបទដែលជាប់ទាក់ទង
គតិពិចារណា! ហេតុអ្វីបានជាខ្ញុំក្រ?
ព័ត៌មានជាតិ
ដំណឹងល្អ! ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ​បើកហោះហើរឡើងវិញ ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ​
ព័ត៌មានជាតិ
ទូតបារាំង ​វាយតម្លៃ​ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​យោធាវ័យក្មេងកម្ពុជា​
ព័ត៌មានជាតិ
អង្គភាពជំនាញកម្ពុជា ​ពង្រឹងសន្តិសុខលើបណ្តាញអ៊ីនធើណេត ​និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ​
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង៖ ​មន្រ្តីពីរប្រភេទពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ​ត្រូវបានចាត់វិធានការតាមច្បាប់​
ព័ត៌មានជាតិ
​សម្ដេចក្រឡាហោម ស ខេង៖ ធនធានធម្មជាតិ និងតំបន់ការពារមួយចំនួន ​​នៅតែបន្តទទួលរងការកាប់បំផ្លាញ និងទន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យព្រួយបារម្ភ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី