(អន្តរជាតិ)៖ ស្តេចបាល់ទាត់ពិភពលោកលោក Diego Armando Maradona ត្រូវគេរាយការណ៍ថា បានស្លាប់មុននេះបន្តិច ដោយសារជំងឺបេះដូង។
លោក Maradona អតីតកីឡាករបាល់ទាត់ឆ្នើមរបស់អាហ្សង់ទីនរូបនេះ ស្លាប់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០នេះ ក្នុងអាយុ៦០ឆ្នាំ។
បុរសម្នាក់បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «នេះគឺជាព័ត៌មានដ៏គួរឱ្យរន្ធត់ពីប្រទេសអាហ្សង់ទីន។ ជាការបាត់បង់មនុស្សដ៏មានទេពកោសល្យដែលធ្លាប់បាននាំមកនូវសេចក្តីរីករាយដល់មនុស្សរាប់លាននាក់ជុំវិញពិភពលោក»៕



