អ្នក​មកពី​ក្រៅប្រទេស​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល ដែល​ក្រសួងសុខាភិបាល រៀបចំ​ឲ្យ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ជាថ្មី​ម្តងទៀត ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នកដំណើរ​ទាំងអស់ ដែល​មកពី​ក្រៅប្រទេស ដាច់ខាត ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក តាម​សាលារៀន ឬ​តាម​សណ្ឋាគារ ដែល​ក្រសួងសុខាភិបាល បានរៀបចំ​ឲ្យ ទោះបីជា​ក្នុង​យន្តហោះ​នោះ មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ឬក៏​មិនមាន​ក៏ដោយ​។ 

​មុនពេល​ឡើង​យន្តហោះ នាំយក​ម៉ាស ២​លាន និង​បរិក្ខារ​ពេទ្យ ១២​មុខ យកទៅ​ជូន​រដ្ឋាភិបាល និង​ប្រជាជន​ភូមា នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា «​យើង​ពង្រឹង​តាម Airport នេះ​! អ្នកចេញ​ចូល​តាម Airport នេះ​។ អ្នក​ដែល​ចូលមក​តាម​ហ្នឹង ឥឡូវនេះ ត្រូវតែ​ចាំបាច់ ត្រូវតែ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​ហើយ​។ ពីមុន យន្តហោះ ដែល​អត់​មាន​អ្នក​ផ្ទុក​កូ​វីដ​១៩ យើង​អាច​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​បាន ១៤​ថ្ងៃ​។ ប៉ុន្តែ​ឥឡូវ​អត់​ទេ គឺថា មាន ឬមួយ​អត់​មាន ក្នុង​យន្តហោះ​នោះ គឺ​ដាច់ខាត​ការធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ត្រូវតែ​ធ្វើ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋ ដែល​បាន​ចាត់ចែង​។ ដូច្នេះ​យើង​កាន់តែ​ប្រុងប្រយ័ត្ន​ថែមទៀត​»៕​

( រូបថតពី Fresh News )

អត្ថបទដែលជាប់ទាក់ទង
​នេះហើយ! ត្រីរាជ ​ជាស្តេចពិតក្នុងទឹកទន្លេនៅតែកាន់កាប់កំណត់ត្រា ហ្គីនណេស ​ថាជាត្រីទឹកសាបធំជាងគេបំផុតនៅលើពិភពលោក
ព័ត៌មានជាតិ
កូរ៉េ នៅតែ​ទទួល​ពលករ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ពលករ​កម្ពុជា​ជិត ៥​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ទីនោះ​
ព័ត៌មានជាតិ
តំណាងកម្ពុជាលើកឡើង ៣ចំណុច ​ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត​ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចំណាយ​ជាង ១៣៥​លាន​ដុល្លារ​រួចហើយ ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុង​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC តាមប្រព័ន្ធវីដេអូ ​
ព័ត៌មានជាតិ
ភាគីវៀតណាម ​ឆ្លើយតបកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី