តំណាងកម្ពុជាលើកឡើង ៣ចំណុច ​ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត​ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ បានលើកឡើង ៣ចំណុច ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា៖

១. មូលដ្ឋាននៃការអនុវត្តច្បាប់៖ វាជាការចោទប្រកាន់ជ្រាំដែលនិងដដែលៗដោយគ្មានមូលដ្ឋានមកលើវិធានការរបស់សមត្ថកិច្ច ថាគ្មានមូលដ្ឋានច្បាប់ ដែលតាមពិតសម្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំនិងច្បាស់លាស់ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការលើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ក្នុងការដាក់បន្ទុកតាមរយៈសក្ខីកម្មនិងភស្តុតាងនានាជាច្រើនដែលសមត្ថកិច្ចបានបង្ហាញនាពេលកន្លងមក។ តែផ្ទុយទៅវិញ មានតែក្រុមជនជាប់ចោទទាំងអស់នោះវិញទេ ដែលមិនមានភស្តុតាងនិងសក្ខីកម្មរឹងមាំក្នុងការដោះបន្ទុកតាមផ្លូវច្បាប់ ក្រៅតែពីការចោទប្រកាន់សមត្ថកិច្ចនិងតុលាការ ជួបជុំគ្នាតវ៉ា រត់គេចខ្លួន និងបដិសេធមិនចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនាពេលកន្លងមក ដែលទាំងនេះមិនមែនជាមធ្យោបាយក្នុងការការពារខ្លូនតាមផ្លូវច្បាប់នោះទេ

២. បទល្មើសដែលមានអ្នកពាក់ព័ន្ធច្រើន៖ វាជារឿងធម្មតានិងជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌ សំណុំរឿងមួយចំនួនអាចមានអ្នកជាប់ពាក់ព័ន្ធច្រើនកាលណា​វាជាសំណុំរឿងដែលមានអង្គការចាត់តាំងរៀបចំចាត់ចែងច្បាស់លាស់និងជាប្រព័ន្ធ ភាសាអង់គ្លេសហៅថា Organized crime ដែលតាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ ក្នុងសំណុំរឿងបែបនេះ អ្នកដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា។ ម្យ៉ាងវិញទៀត ការចេញដីកាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក៏អាចស្ថិតក្នុងគោលដៅនៃការអនុវត្ថយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ក្នុងការពន្លឿដំណើរការនីតិវិធីរបស់តុលាការ មិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនយោបាយអ្វីនោះទេ

៣. សទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់៖ សទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់ ត្រូវបានធានាយ៉ាងពេញលេញដល់ជនជាប់ចោទ តាមរយៈការផ្តល់មេធាវីការពារក្តីនៅសវនាការតាមការចាត់តាំងឬការជ្រើសរើសរបស់សមីខ្លួន ទោះបីពួកគេខ្លះមិនមានវត្តមានក្នុងស្រុកយ៉ាងណាក៏ដោយ។ ដូច្នេះ ពួកគេគួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ជាជាងបដិសេធនិងគេចខ្លួន ហើយធ្វើការជួបជុំតវ៉ា ចោទប្រកាន់សមត្ថកិច្ចនិងតុលាការដោយគ្មានមូលដ្ឋាន ដែលទាំងនេះមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការការពារខ្លួនឱ្យរួចពីបទចោទនោះទេ។

សូមបញ្ជាក់ថា អ្នក​ស្រី Rhona Smith អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស នៅ​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា ដោយបង្ហាញការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង»ចំពោះ​ការ​កោះ​ហៅ​មនុស្ស​យ៉ាង​តិច​ ១១៣​នាក់​ ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​នេះ ដោយ​ចាត់​ទុក​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា​«ហាក់​ដូច​ជា​មាន​ហេតុផល​នយោបាយ។

ការ​ថ្លែង​របស់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មនុស្សយ៉ាង​ហោច​ណាស់​ ១៤០​នាក់​ ដែល​ភាគច្រើន​លើសលប់​នៃ​ពួកគេ ​គឺជា​អតីត​សកម្មជន​ មន្ត្រី​ និង​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​ជាមួយ​ទណ្ឌិតសម រង្ស៊ី ត្រូវ​បាន​តុលាការកោះ​ហៅ​ក្នុង​នាម​ជា​ជន​ជាប់ចោទ ​ដើម្បី​ចូលរួម​ក្នុង​សវនាការ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «រួមគំនិត​ក្បត់» និង «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម» ដែល​អាច​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាការ​រហូត​ដល់ ​១០​ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង
​ជប៉ុន និង UNDP ផ្តល់ថវិកា ​៣លាន ដុល្លារ ​សម្រាប់គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា​
ព័ត៌មានជាតិ
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ទទូចថា «​អ្នករាយការណ៍​ពិសេស ត្រូវគោរព​ការងារ និង​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការជាតិ​»
ព័ត៌មានជាតិ
តុលាការ បើកសវនាការ​លើ​សំណុំរឿង «៩​វិច្ឆិកា​» ដែលមាន​ជនជាប់ចោទ​ជាង ១០០​នាក់​
ព័ត៌មានជាតិ
ប្រធានាធិបតីចិន លោកស៊ី ជីនពីង ផ្ញើសាររអបអរសាទរជូន លោក ចូ បៃដិន ក្នុងការឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
​នេះហើយ! ត្រីរាជ ​ជាស្តេចពិតក្នុងទឹកទន្លេនៅតែកាន់កាប់កំណត់ត្រា ហ្គីនណេស ​ថាជាត្រីទឹកសាបធំជាងគេបំផុតនៅលើពិភពលោក
ព័ត៌មានជាតិ
កូរ៉េ នៅតែ​ទទួល​ពលករ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ពលករ​កម្ពុជា​ជិត ៥​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ទីនោះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី