(ប៉េកាំង)៖ ប្រធានាធិបតីចិន លោកស៊ី ជីនពីង កាលពីថ្ងៃពុធបានផ្ញើសារមួយទៅលោក ចូ បៃដិន ដើម្បីអបអរសាទរលោកក្នុងការបោះឆ្នោតជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងលិខិតនោះ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយស្ថេរភាពនៃ ចិន - សហរដ្ឋអាមេរិក លោកស៊ី បាននិយាយថាទំនាក់ទំនងល្អមិនត្រឹមតែបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៅក្នុងប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំពេញនូវក្តីរំពឹងរួមរបស់សហគមន៍អន្តរជាតិទៀតផង។
លោកស៊ី បានមានប្រសាសន៍ថា លោកសង្ឃឹមថាភាគីទាំងពីរនឹងប្រកាន់ខ្ជាប់ស្មារតីមិនមានជម្លោះ គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផ្តោតលើកិច្ចសហប្រតិបត្តិ អភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងស្ថិរភាពរបស់ចិន - សហរដ្ឋអាមេរិក។ ភ្ជាប់ទំនាក់ទំនងជាមួយប្រទេសដទៃទៀត និងសហគមន៍អន្តរជាតិដើម្បីលើកកម្ពស់បុព្វហេតុសន្តិភាពនិងការអភិវឌ្ឍពិភពលោក។
នៅក្នុងថ្ងៃដដែលនោះ អនុប្រធានាធិបតីចិន Wang Qishan ក៏បានផ្ញើលិខិតមួយទៅកាន់លោកស្រី Kamala Harris ដើម្បីអបអរសាទរ ចំពោះការឈ្នះបោះឆ្នោត ក្លាយជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ៕



