(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា តំណាងឲ្យលោកឧកញ៉ា ហ៊ួត ជា បានចុះមកសួរសុខទុក្ខ និងចែកជូនអំណោយដល់ ជាងសំណង់ដែលជួបគ្រោះថ្នាក់ធ្លាក់ពីលើអគារកំពស់៣ជាន់ នៅការដ្ឋានមួយរាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សាហ័ង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត ហៅកាត់ (ពេទ្យរុស្សី) បន្ទាប់ពីវៈកាត់តឆ្អឹងដៃ និងថ្គាមរួច។
អំណោយដែលក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា បានផ្តល់ជូនជនរងគ្រោះរួមមានជាថវិកាចំនួន ៤០មុឺនរៀល និងអង្ករ១ប៉ាវ។
«មូលនិធិឧកញ៉ា ហ៊ួត ជា» តែងតែជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេសដែលគ្រោះថ្នាក់ការងារពេលកំពុងធ្វើការ៕




