លោកជំទាវ អោ​ង​សាន ស៊ូ​ជី ជម្រាប​សម្តេច​តេ​ជោ​ថា ការផ្ដល់​ជំនួយ​ដ៏​មានតម្លៃ​របស់​កម្ពុជា ដល់​មី​យ៉ាន់​ម៉ា ពិតជា​ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព​ពិតប្រាកដ ដែល​កម្ពុជា មាន​ចំពោះ​មី​យ៉ាន់​ម៉ា​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ លោកជំទាវ អោ​ង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​សរសេរ​លិខិត ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​សម្តេច បាន​បរិច្ចាគ​ម៉ាស ២​លាន និង​បរិក្ខារ​ពេទ្យ ១២​មុខ​ទៀត ជូន​ដល់​មី​យ៉ាន់​ម៉ា​។ ក្នុង​លិខិត លោកជំទាវ អោ​ង​សាន ស៊ូ​ជី ជម្រាប​សម្តេច​តេ​ជោ​ថា ការផ្ដល់​ជំនួយ​ដ៏​មានតម្លៃ​របស់​កម្ពុជា ដល់​មី​យ៉ាន់​ម៉ា ពិតជា​ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព​ពិតប្រាកដ ដែល​កម្ពុជា មាន​ចំពោះ​មី​យ៉ាន់​ម៉ា​។​

​លោកជំទាវ អ៊ុង​សាន ស៊ូ​ជី លើកឡើងថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច និង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការផ្ដល់​វិភាគទាន​សប្បុរសធម៌​នូវ ម៉ាស​ចំនួន ២ លាន និង​បរិក្ខា​ពេទ្យ​ដទៃទៀត ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ការផ្ដល់​ជំនួយ​ដ៏​មានតម្លៃ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដល់​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នាពេលនេះ ពិតជា​ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព​ពិតប្រាកដ ដែល​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចំពោះ​មី​យ៉ាន់​ម៉ា និង​ជាការ​ជួយឧបត្ថម្ភ​ដ៏​ធំធេង​ចំពោះ​យើងខ្ញុំ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​»​។​

​លោកជំទាវ បន្តថា «​បើទោះជា​កំពុង​ជួបប្រទះ​ការកើនឡើង​ករណី​កូ​វីដ​១៩ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា យ៉ាងណាក៏ដោយ ក៏​យើងខ្ញុំ​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ដោយមាន​កម្លាំង​រួម​សាមគ្គី​របស់​ប្រជាជន​យើងខ្ញុំ និង​ការឧបត្ថម្ភ​គាំទ្រ​ដ៏​ខ្លាំងក្លា​ពី​ដៃគូ​ជា​មិត្ត ដូចជា កម្ពុជា យើងខ្ញុំ​នឹង​អាច​ជម្នះ​លើ​បញ្ហា​ប្រឈម និង​ងើបឡើង​កាន់តែ​រឹងមាំ និង​ខ្លាំងក្លា​ថែមទៀត​»​។​

​ចុងបញ្ចប់ លោកជំទាវ អោ​ង​សាន ស៊ូ​ជី ក៏​សូម​យក​ឆ្លៀតឱកាស​នេះ សូម​អបអរសាទរ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ភាពជោគជ័យ​នៅ​ប្រទេស​កម្ពុជា​៕​


អត្ថបទដែលជាប់ទាក់ទង
ទស្សនៈសូក្រាត៖ សូមប្រដៅអ្នក និយាយដើមគេ!
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី​ ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី
ព័ត៌មានជាតិ
ប៉ូលិស​សង្កាត់​ស្រះចក​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ជម្រាប​មេដឹកនាំ​អាស៊ាន និង​ចិន ពី​វិធានការ​កែទម្រង់​មុត​ស្រួច ៣​ចំណុច ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ នៅ​កម្ពុជា​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧ នៅថ្ងៃស្អែក
ព័ត៌មានជាតិ
អាជ្ញាធរ​សមត្ថកិច្ច​ខ​ណ្ឌ​ដូនពេញ រកឃើញ​វត្ថុតាង បង្ហាញថា ហាង​ម៉ាស្សា Daimond Massage ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី